មេបញ្ជាការអាមេរិកបារម្ភថាចិន អាចរករឿងនៅអាស៊ីប៉ាស៊ីហ្វិក ខណៈបស្ចឹមលោកជាប់រវល់ជាមួយរុស្ស៊ី
មេបញ្ជាការកងទ័ពអាកាសអាមេរិកម្នាក់ បានលើកឡើងថា ក្នុងពេលដែលក្រុមប្រទេសលោកខាងលិច រវល់ជាប់ដៃដោះស្រាយបញ្ហារុស្ស៊ី គឺចិនអាចនឹងឆក់ឱកាស ធ្វើសកម្មភាពអ្វីម្យ៉ាងដើម្បីបង្កបញ្ហា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះ គឺជាការព្រួយបារម្ភ ដែលអាមេរិក រួមជាមួយសម្ព័ន្ធមិត្តតំបន់នេះ កំពុងជជែកគ្នា ឲ្យមានការប្រុងប្រយ័ត្ន។
