អ្នកនាំពាក្យនគរបាលជាតិច្រានចោលការចុះផ្សាយថាមានជនជាតិចិនកាន់លិខិតឆ្លងដែនកម្ពុជាប៉ុនប៉ងធ្វើភេរវកម្មនៅថៃ
កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល បានបញ្ជាឱ្យមានការស៊ើបអង្កេតទាក់ទងករណីដែលសមត្ថកិច្ចខេត្តឈុនបុរីរបស់ថៃ ចាប់បានជនជាតិចិនម្នាក់កាលពីថ្ងៃទី៨ ខែឧសភា ដោយថៃអះអាងថា មានកាន់លិខិតឆ្លងដែនកម្ពុជា។ អាជ្ញាធរថៃបានចោទប្រកាន់បុរសចិនអាយុ ៣១ឆ្នាំ រូបនោះថា ជាបណ្តាញអង្គរក្ស សម្តេច ហ៊ុន សែន ដែលបាននាំចូលអាវុធ និងគ្រឿងផ្ទុះទៅក្នុ��
