ព្រឹកនេះនាយករដ្ឋមន្ដ្រីអញ្ជើញសម្ពោធស្ពាននិងសំណេះសំណាលជាមួយកម្មករនៅខេត្តកោះកុង
នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធស្ពានបេតុង និងសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺននាក់នៅក្នុងខេត្តកោះកុង។ សម្រាប់កម្មវិធីសំណេះសំណាល មានកម្មករ និយោជិតចូលរួមចំនួន១១,០០០នាក់ មានស្ត្រីមានផ្ទៃពោះចំនួន៥៥១នាក់មកពីរោងចក្រ សហគ្រាសចំនួន៥។
