កម្ពុជា-ថៃសម្រេចសាងសង់ឡើងវិញ«បង្គោលព្រំដែន»១៥តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងឯកភាពគ្នា
ខេត្តចន្ទបុរី ប្រទេសថៃ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការបច្ចេកទេសជម្រុះព្រំដែនកម្ពុជា-ថៃ (JTSC) ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥
