ក្រសួងបរិស្ថានដាក់ពិន័យក្រុមហ៊ុន២នៅភ្នំពេញដែលដុតកម្ទេចក្រណាត់បំពុលបរិស្ថាន
ក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនចំនួនពីរ គឺរោងចក្រកាត់ដេរសម្លៀកបំពាក់ XSLJ (CAMBODIA) GARMENT CO., LTD. និងក្រុមហ៊ុនក្រុមហ៊ុន YUN JIAN GARMENT CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនទាំងពីរបានដុតកម្ទេចក្រណាត់ បង្កជាផលប៉ះពាល់ដល់គុណភាពខ្យល់។ កាលពីថ្ងៃទី១៤ ខែកក្កដា ក្រុមការងារអធិការកិច្ច នៃអគ្គនា
