dap-news.comក្រសួងធនធានទឹក ៖ សំដីរបស់រដ្ឋមន្រ្តី ថោ ជេដ្ឋា មិនសំដៅដល់អ្នកព័ត៌មាន មានវិជ្ជាជីវៈទេ
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបកស្រាយចំពោះពាក្យសំដីរបស់លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក ដែលបាននិយាយពាក់ព័ន្ធទៅដល់ក្រុមអ្នកកាសែត កាលពីពេលថ្មីនោះគឺមិនសំដៅទៅលើក្រុមអ្នកសារព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវនោះទេ ។ កាលពីពេលថ្មីៗនេះ លោក ថោ ជេដ្ឋា បានប្រើប្រាស់ពាក្យសំដីថា “ពួកកាសែត” ដែលលោកសំដីទៅដល់ការផ្សព្វផ្សាយ ព័ត៌មានពាក់ព័ន្ធនឹងសំណើរមួយចំនួននៅម្តុំខេត្តកំពង់ចាម ។ ករណីនេះ ក្រសួងធនធានទឹកតាមរយៈសេចក្តីបំភ្លឺព័ត៌មានបានលើកឡើងថា ពាក់ព័ន្ធនឹងប្រសាសន៍លើកឡើងរបស់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ក្នុងឃ្លីបវីដេអូដែលមានរយៈពេលប្រមាណ ២នាទី នាឱកាសចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គបាក់ស្រុត ក្នុងខេត្តកំពង់ចាម ដែលបណ្តាញ សារព័ត៌មាន បានផ្សព្វផ្សាយនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នោះគឺក្រសួងតែងតែផ្តល់ នូវកិច្ចសហការយ៉ាង ជិតស្និទ្ធជាមួយបណ្តាញ សារព័ត៌មាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដើម្បីដោះស្រាយករណីមានការសង្ស័យ អំពើ ល្មើស ឬបទល្មើសនានាពាក់ព័ន្ធនឹងវិស័យធនធានទឹកនៅតាមមូលដ្ឋាន ។ សេចក្តីបំភ្លឺបន្តថា ប្រសាសន៍របស់រដ្ឋមន្ត្រី កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ គឺមិនបានដាក់បន្ទុកទៅ លើអ្នកសារព័ត៌មាន ដែលអនុវត្តការងារស្រប តាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។ ដោយរដ្ឋមន្ត្រីសំដៅ តែលើអ្នកសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយដោយពុំបានធ្វើការវិនិច្ឆ័យឱ្យបានគ្រប់ជ្រុងជ្រោយ និងតម្លាភាព ជាពិសេសទៅតាមទីតាំងការដ្ឋានដែលម្ចាស់សំណើបាន ស្នើសុំការអនុញ្ញាតច្បាប់ត្រឹមត្រូវពីក្រសួងធនធានទឹក និងអាជ្ញាធរពាក់ព័ន្ធ ហើយបានលើកស្លាកកផ្សព្វផ្សាយជាសាធារណៈនៅទីតាំងមុខការដ្ឋាន៕ Related Items: ព័ត៌មានចុងក្រោយ 188 ព័ត៌មានអន្តរជាតិ ចិនផ្អាកការហោះហើរ យន្តហោះធុនស្រាលឯកជន បន្ទាប់ពីឧប្បតិហេតុយន្តហោះបុក អគារខ្ពស់ជាងគេក្នុងទីក្រុងប៉េកាំង កម្ពស់ ៥២៨ម៉ែត្រ បរទេស៖ ប្រទេសចិន បានផ្អាកការហោះហើរ យន្តធុនស្រាលឯកជន បន្ទាប់ពីយន្តហោះមួយគ្រឿង បានហោះបុកចូលអគារកម្ពស់ខ្ពស់បំផុត របស់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីប្រតិបត្តិករជុំវិញប្រទេស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថា រដ្ឋាភិបាលមូលដ្ឋានបាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកបើកយន្តហោះតែម្នាក់គត់នៅលើយន្តហោះដែលមានកៅអីពីរបានស្លាប់ក្នុងអំឡុងពេលកើតហេតុកាលពីថ្ងៃសុក្រ ដែលបានធ្វើឱ្យមនុស្ស ១៣ នាក់ដែលមិននៅលើយន្តហោះរងរបួស។... 181 ព័ត៌មានអន្តរជាតិ ប្រធានាធិបតីអ៊ុយក្រែនថា រុស្ស៊ីបដិសេធគ្រប់សំណើសន្តិភាព និងចំអកថា រុស្ស៊ីជាប្រទេសផលិតប្រេង ប៉ុន្តែខ្វះប្រេង ប្រជាជនត្រូវតម្រង់ជួរ ចាក់ប្រេងសាំង បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានចំអកឱ្យការខិតខំប្រឹងប្រែងយោធារបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ដោយលោកនិយាយថា វិមានក្រឹមឡាំងក្នុងរយៈពេលជាងបួនឆ្នាំបានកំណត់ និងពន្យារពេលថ្ងៃផុតកំណត់ចំនួន ១៥ ដើម្បីដណ្តើមយកតំបន់ Donbas ភាគខាងកើត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថា ការអត្ថាធិប្បាយរបស់លោក Zelenskiy គឺជាការឆ្លើយត្អូញត្អែរចំពោះការបដិសេធរបស់ប្រធានាធិបតីរុស្ស៊ី លោក... 174 Feature អាវុធហត្ថខេត្តកំពង់ស្ពឺ សហការសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីបានឈាមចំនួនបីសាក់ សម្រាប់ព្យាបាលប្អូនស្រី សាន ស្រីពៅ កំពុងសម្រាក់ព្យាបាលជំងឺនៅមជ្ឍមណ្ឌលលាងឈាម មន្ទីរពេទ្យខ្មែរ-សូវៀត កំពង់ស្ពឺ៖ កាលពីថ្ងៃអាទិត្យ ១៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌អំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋមួយគ្រួសារដែលមានជំងឺខូចតំរង់នោម ទឹកនោមប្រៃ មានសភាពធ្ងន់ធ្ងរ កំពុងដង្ហើយស្វែងរកជំនួយដោយត្រូវការឈាមជាបន្ទាន់ដើម្បីសង្គ្រាះជីវិត លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងស្មារតីមនុស្សធម៌ ដែលតែងតែខ្វល់ខ្វាយ... 173 Feature លោកបណ្ឌិត កៅ ថាច ជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើការជំរុញហិរញ្ញប្បទានបៃតង នៅកម្ពុជា ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជួបពិភាក្សាជាមួយ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅ ចែករំលែកបច្ចុចប្បន្នភាពនៃស្ថានភាពបរិស្ថានកម្ពុជា... 184 Feature កម្ពុជាទទួលចំណាត់ថ្នាក់លេខ១ លើនិរន្តរភាពដី និងធនធានល្អបំផុតលើលោក ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានសម្តែងការអបអរសាទរ ចំពោះប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ បន្ថែមទៀត ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក ។ យោងតាមបណ្តាញទំនាក់ទំនងតេឡេក្រាមរបស់សម្តេចតេជោ នៅថ្ងៃទី៣០ មិថុនា នេះ បានឱ្យដឹងថា កម្ពុជាត្រូវបានទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក U.S. News & World... អត្ថបទពេញនិយម 6.5K Feature ក្រោយរងសម្ពាធពីអតិថិជនរបស់ខ្លួន ហាងលក់ត្រីសាម៉ុនដ៏ល្បី យីហោ «ចរណៃ» ប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ភ្នំពេញ៖ ក្រោយពីរងសម្ពាធពីអតិថិជនរបស់ខ្លួន ក្រោយបែកធ្លាយថា យកត្រី ត្រោត លក់លាយឡំជាមួយត្រីសាម៉ុន ក្នុងហាងរបស់ខ្លួន នៅពេលនេះ ហាងដ៏ល្បីយីហោ «ចរណៃ» បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ ។... 3.6K ព័ត៌មានជាតិ ទាហានកម្ពុជា៤រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីរុស្ស៊ី ជំនាញការពារអាកាស ភ្នំពេញ៖ នាយទាហានកម្ពុជា ចំនួន ០៤រូប នៃបណ្ឌិត្យសភាយោធាការពារអាកាស កងនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងស្មូឡិនស្ក៍ សហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យរយៈពេល ០៦ឆ្នាំ។ បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានឱ្យដឹងថា នាយទាហានកម្ពុជា... 2.6K Feature សមត្ថកិច្ចចម្រុះ រកឃើញទីតាំង១កន្លែង ស្ថិតនៅសង្កាត់និរោធ មាននាំចូលទំនិញ១៧មុខ ពីប្រទេសថៃ ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បានរកឃើញទីតាំង១កន្លែង ស្ថិតនៅផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ... 2.5K ព័ត៌មានជាតិ “ពិធីភ្ជាប់ពាក្យ” របស់ខ្មែរ គ្មានកិច្ចសំពះផ្ទឹមចងដៃទេ ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា បានរួមគ្នាបញ្ជាក់យ៉ាងច្បាស់ថា ក្នុង“ពិធីភ្ជាប់ពាក្យ” របស់ខ្មែរពីជំនាន់ដើម គ្មានកិច្ចសំពះផ្ទឹមចងដៃ នៅក្នុងថ្ងៃស្តីដណ្តឹង ភ្ជាប់ពាក្យនោះទេ ។ សេចក្តីអំពាវនាវ របស់ក្រសួងពាក់ព័ន្ធទាំងពីរ... 2.2K ព័ត៌មានជាតិ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី សេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា។ សូមបញ្ជាក់ថា អនុក្រឹត្យនេះ មានគោលបំណងកំណត់ប្រភេទសេវាអត្តសញ្ញាណកម្ម ដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា ដើម្បីធានាដល់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព... 1.8K Feature រដ្ឋមន្រ្តីមហាផ្ទៃ ៖ ក្រោយផ្អាកផាកពិន័យ អ្នកល្មើសច្បាប់ចរាចរណ៍ គ្រោះថ្នាក់កើនឡើង ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កេតឃើញថា ក្រោយប្រទេសកម្ពុជាប៉ះទង្គិចជាមួយប្រទេសថៃ ក្រសួងផ្អាកផាកពិន័យ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កើនឡើងវិញ... 1.6K ព័ត៌មានជាតិ ក្រសួងសាធារណការ ដាក់ក្រុមការងារពិសេស តាមចាប់យានយន្តដឹកលើសទម្ងន់ ផ្អើលកំណាត់ផ្លូវជាតិលេខ៥ ភ្នំពេញ៖ ក្រសួងសាធារណការនិងជញ្ជួន បានដាក់ក្រុមការងារពិសេស តាមចាប់យានយន្តដឹកលើសទម្ងន់ ចំនួន៣គ្រឿង ដោយមានបំពាក់ដោយស្លាកលេខរដ្ឋផង ដែលបង្ករឱ្យមានភាពភ្ញាក់ផ្អើល ជាខ្លាំងដល់អ្នកធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃ១ ខែឧសភា ឆ្នាំ២០២៦នេះ។ យោងតាមសារ របស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមកំណាត់ផ្លូវជាតិលេខ៥... 1.5K ព័ត៌មានអន្តរជាតិ Update: គណៈប្រតិភូអ៊ីរ៉ង់ ដើរចេញពីកិច្ចប្រជុំ នៅស្វីសបន្ទាប់ពីលោក Trump បានប្រើប្រាស់ពាក្យសំដីគម្រាមថា វាយប្រហារសាជាថ្មី បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាដែលបានដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា គណៈប្រតិភូអ៊ីរ៉ង់ បានចាកចេញពីការចរចាជាមួយសហរដ្ឋអាមេរិក ក្នុងប្រទេសស្វីសកាលពីថ្ងៃអាទិត្យ។ ការដកខ្លួនចេញពីភ្លាមៗនេះធ្វើឡើង ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការបើកការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់។... អេហ្ស៊ីប និងតួគី រៀបចំធ្វើសមយុទ្ធដែនអាកាសរួមគ្នា ទោះមិនសូវមានទំនាក់ទំនងល្អដាក់គ្នានៅឡើយក្តី ក្រុមហ៊ុនធំ របស់អេហ្ស៊ីប និងអារ៉ាប់រួម ចុះហត្ថលេខាលើគម្រោងដ៏ធំមួយ នៅទីក្រុង Cairo តម្លៃជាង៣ពាន់លានដុល្លារ To Top