កូឡុំប៊ី៖ក្រោយអំពើភេរវកម្ម លោកអ៊ីវ៉ាន់ ឌុចបិទទ្វារចរចាសន្តិភាពជាមួយចលនាឧទ្ទាម ELN
នៅក្នុងប្រទេសកូឡុំប៊ី លោកប្រធានាធិបតីអ៊ីវ៉ាន់ ឌុចបានប្រកាសបិទទ្វារចរចាសន្តិភាពជាមួយចលនាឧទ្ទាមឈ្មោះ « កងទ័ពរំដោះជាតិ » ដែលហៅកាត់ ELN។ ការប្រកាសរបស់លោកអ៊ីវ៉ាន់ ឌុចយ៉ាងដូចនេះបានធ្វើឡើង ក្រោយពីមានអំពើភេរវកម្មសម្លាប់មនុស្សយ៉ាងតិច ២០នាក់ និងរបួសជាង ៦០នាក់នៅក្នុងសាលានគរបាលជាតិស្ថិតក្នុងទីក្រុងបូហ្គោតាកាលពីថ្ងៃព្រហស្បតិ៍។ល។
