ប៉ូឡូញនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន៤គ្រឿង ទៅឲ្យអ៊ុយក្រែន
លោកប្រធានាធិបតីប៉ូឡូញ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១៦មីនាថា ប៉ូឡូញនឹងបញ្ជូនយន្តហោះចម្បាំង MiG-29 ចំនួន៤គ្រឿង ទៅឲ្យកងទ័ពអ៊ុយក្រែន។ នេះគឺជាលើកទី១ហើយ ដែលប្រទេសសមាជិកអូតង់ សម្រេចបញ្ជូនយន្តហោះចម្បាំងទៅជួយអ៊ុយក្រែនបែបនេះ។ គួរបញ្ជាក់ថា ភាគីអ៊ុយក្រែនបានអំពាវនាវស្នើសុំច្រើនដងមកហើយ ចង់បានយន្តហោះចម្បាំងទំនើប។ល។
