dap-news.comចិនព្រមានអាមេរិក ជុំវិញបញ្ហាលក់អាវុធ ឱ្យកោះតៃវ៉ាន់ នៅមុនជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជិនពីង
បរទេស៖ ប្រទេសចិននៅថ្ងៃពុធនេះ បានបញ្ជាក់ជាថ្មីនូវការជំទាស់យ៉ាងខ្លាំងរបស់ខ្លួន ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន គោរពការប្តេជ្ញាចិត្តរបស់ខ្លួន មុនពេលការមក ដល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា បញ្ហាកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិនចាត់ទុកថាជាទឹកដី របស់ខ្លួន និងការលក់អាវុធទៅឱ្យទីក្រុងតៃប៉ិ គឺប្រាកដជាត្រូវបានពិភាក្សាក្នុងអំឡុង ពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅសប្តាហ៍នេះ រវាងលោក ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ សហរដ្ឋអាមេរិកត្រូវបានចងភ្ជាប់ដោយច្បាប់ដើម្បីផ្តល់មធ្យោបាយដល់កោះតៃវ៉ាន់ដើម្បីការពារខ្លួន ទោះបីជាខ្វះចំណងការទូតជាផ្លូវការក៏ដោយ។ កាលពីខែធ្នូ រដ្ឋបាលលោក ត្រាំ បានប្រកាសពីកញ្ចប់អាវុធក្នុងតម្លៃ ១១ ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដែលជាកញ្ចប់ធំបំផុតមិនធ្លាប់មាន។ លោក Zhang Han អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា កោះតៃវ៉ាន់គឺជាបញ្ហាផ្ទៃក្នុង និងជាបញ្ហារបស់ប្រជាជនចិន។ ប្រែសម្រួលៈ ណៃតុលា Related Items: ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ ចិនព្រមានអាមេរិក ជុំវិញបញ្ហាលក់អាវុធ ឱ្យកោះតៃវ៉ាន់ នៅមុនជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជិនពីង បរទេស៖ ប្រទេសចិននៅថ្ងៃពុធនេះ បានបញ្ជាក់ជាថ្មីនូវការជំទាស់យ៉ាងខ្លាំងរបស់ខ្លួន ចំពោះការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់ ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន គោរពការប្តេជ្ញាចិត្តរបស់ខ្លួន មុនពេលការមក ដល់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា បញ្ហាកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសចិនចាត់ទុកថាជាទឹកដី របស់ខ្លួន និងការលក់អាវុធទៅឱ្យទីក្រុងតៃប៉ិ គឺប្រាកដជាត្រូវបានពិភាក្សាក្នុងអំឡុង... 2 ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ កំណត់លក្ខខណ្ឌជាមុន ៥ចំណុច សម្រាប់ការចរចាឡើងវិញ ជាមួយសហរដ្ឋអាមេរិក តេអេរ៉ង់៖ អ៊ីរ៉ង់ នឹងមិនចូលរួមការចរចាជុំទីពីរ ជាមួយសហរដ្ឋអាមេរិកនោះទេ លុះត្រាតែលក្ខខណ្ឌជាមុន ៥ចំណុច ដែលមានគោលបំណងកសាង ទំនុកចិត្តត្រូវបានបំពេញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។ ប្រភពព័ត៌មានបានពិពណ៌នា អំពីលក្ខខណ្ឌទាំងនោះថាជា “ការធានាកសាងទំនុកចិត្តអប្បបរមា” ដែលតម្រូវមុនពេលការចរចាថ្មី ណាមួយជាមួយទីក្រុងវ៉ាស៊ីនតោន អាចចាប់ផ្តើម។ យោងតាមប្រភពព័ត៌មាន លក្ខខណ្ឌទាំងនោះរួមមានការបញ្ចប់អរិភាពលើគ្រប់វិស័យ ជាពិសេសនៅក្នុងប្រទេសលីបង់; ការដកទណ្ឌកម្មលើអ៊ីរ៉ង់; ការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់... 16 ព័ត៌មានអន្តរជាតិ ប្រធាន FDA របស់អាមេរិកលោក Makary លាលែងពីតំណែង សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោក Marty Makary ស្នងការរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានលាលែងពីតំណែង ហើយលោក Kyle Diamantas នឹងបម្រើការជាស្នងការស្តីទីរបស់ទីភ្នាក់ងារនេះ។ លោក ត្រាំ បានឧ្យដឹងនៅក្នុងសារមួយនៅលើបណ្ដាញ Truth... 28 ព័ត៌មានអន្តរជាតិ ប្រទេសអូទ្រីស បញ្ជូនយន្តហោះ Eurofighter Typhoons ទៅហោះស្ទាក់យន្តហោះចារកម្ម របស់កងទ័ពអាកាសអាមេរិក ដែលបានចូលក្នុង ដែនអាកាសរបស់ខ្លួន បរទេស៖ ប្រទេសអូទ្រីសបានឱ្យដឹងថា ខ្លួនបានបញ្ជូនយន្តហោះ Eurofighter Typhoons ទៅហោះស្ទាក់យន្តហោះចារកម្មរបស់កងទ័ពអាកាសអាមេរិក ដែលបានចូលទៅក្នុងដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាតនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា យោងតាមលោក Michael Bauer អ្នកនាំពាក្យក្រសួងការពារជាតិអូទ្រីស គឺ យន្តហោះ PC-12 turboprop ពីរគ្រឿងបានហោះពីលើភ្នំ Totes... 34 ព័ត៌មានអន្តរជាតិ តម្លៃប្រេងធ្លាក់ចុះវិញ ដោយសារបទឈប់បាញ់នៅអ៊ីរ៉ង់ និងមុនពេលដែលលោក ត្រាំ ទៅទស្សនកិច្ចនៅប្រទេសចិន បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធ ដោយបានបញ្ឈប់ ការកើនឡើងរយៈពេលបីថ្ងៃ ខណៈដែលវិនិយោគិន កំពុងរង់ចាំការវិវត្តន៍ពីបទឈប់បាញ់ ដ៏ផុយស្រួយនៅមជ្ឈិមបូព៌ា និងត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូល ដែលមានហានិភ័យខ្ពស់នៅទីក្រុងប៉េកាំង រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងសមភាគីចិន គឺលោក ស៊ី ជីនពីង ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ... អត្ថបទពេញនិយម 2.3K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... 1.8K ព័ត៌មានជាតិ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញ ពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ភ្នំពេញ ៖ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញពីកម្មវិធីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង កាលពីថ្ងៃទី១៦ មេសា នៅរដ្ឋសភាបារាំង ។យោងតាមសេចក្តីបំភ្លឺ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានឱ្យដឹងថា បើតាមការបញ្ជាក់... 1.6K ព័ត៌មានជាតិ អធិការរងនគរបាលស្រុកស្ទឹងត្រង់ម្នាក់ រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅស្រុកស្ទឹងត្រង់ កំពង់ចាម៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង... 1.5K ព័ត៌មានជាតិ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹក បាត់ដំបង៖ បុរសអតីតជាពលករខ្មែរម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកនូវបណ្តាំចុងក្រោយមួយសន្លឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៤១នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា... 1.5K ព័ត៌មានអន្តរជាតិ លោក Trump ចេញបញ្ជាដោយផ្ទាល់ ឲ្យបើកការស៊ើបអង្កេត លើករណីស្លាប់អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរជាច្រើននាក់ បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានបញ្ជាឱ្យមានការស៊ើបអង្កេត លើការស្លាប់និងការបាត់ខ្លួន ដ៏អាថ៌កំបាំងរបស់អ្នកវិទ្យាសាស្ត្រ អាមេរិកជិត១០នាក់ ដែលពួកគេសុទ្ធ... 1.4K ព័ត៌មានជាតិ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។ ការអនុម័តនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ មេសា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។... 1.2K ព័ត៌មានជាតិ ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា... 1.2K ព័ត៌មានជាតិ លោកស្រី ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ? ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះ មានភាពធូររលុង និងមិនមានយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ... EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ ខណ្ឌ មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើង បរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ កម្មករ និងសហជីពថា មានសន្តិភាព ទើបមានការដំឡើងប្រាក់ខែ លក្ខខណ្ឌការងារល្អប្រសើរ និងការពង្រីករោងចក្រ To Top