ការផ្ទុះអាវុធនៅព្រំដែនអ៊ីស្រាអែល អេហ្ស៊ីប សម្លាប់ទាហានអ៊ីស្រាអែល៣នាក់
ទាហានអ៊ីស្រាអែល៣នាក់ និងប៉ូលិសអេហ្ស៊ីប១នាក់ ស្លាប់នៅក្នុងការប៉ះទង្គិចអាវុធ នៅព្រំដែនអេហ្ស៊ីប និងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍។ តាមកងទ័ពអ៊ីស្រាអែល ឧប្បត្តិហេតុកើតឡើង កើតឡើងនៅប៉ុន្មានម៉ោងក្រោយទាហានប្រចាំការនៅព្រំដែនអ៊ីស្រាអែល ទប់ស្កាត់ទាន់ពេលវេលា ការជួញដូរគ្រឿងញៀន ឆ្លងដែន ពីអេហ្ស៊ីប ចូលទៅអ៊ីស្រាអែល។
