មិទ្ទិញចំនួន៣ក្នុងរដ្ឋធានីម៉ូស្គូ
មិទ្ទិញទាំង៣នេះ ប្រព្រឹត្តទៅនៅចំថ្ងៃ២៣កុម្ភៈដែលនៅរុស្ស៊ី ជាថ្ងៃឈប់ធ្វើការ ដ្បិតវាជាទិវា “បុណ្យកងទ័ព” និងម្យ៉ាងទៀត គឺសម្រាប់គាំទ្រដល់បេក្ខជនរៀងៗខ្លួន កាលដែលនៅសល់តែ១០ថ្ងៃទៀត ដល់ពេលបោះឆ្នោតរើសប្រធានាធិបតីផ្ទាល់។ ចូលរួមសរុបទៅតាម ការប៉ាន់ស្មានរបស់អាជ្ញាធរគឺប្រជាពលរដ្ឋជិត១៥០.០០០នាក់។
