ក្រសួងព័ត៌មានថាខ្លួនមិនបានផ្សាយខុស ខណៈបក្សប្រឆាំងថាក្រសួងព័ត៌មានផ្សាយព័ត៌មានក្លែងក្លាយ
ក្រសួងព័ត៌មានបានចេញមកបញ្ជាក់ថា ការដែលខ្លួនចុះផ្សាយព័ត៌មានទាក់ទងនឹងសេចក្ដីថ្លែងការណ៍មួយដែលមានចំណងជើងថា «គណបក្សភ្លើងទៀនបានគាំទ្រការឃុំខ្លួន និងចាប់ខ្លួនលោក ថាច់ សេដ្ឋា ជារឿងត្រឹមត្រូវតាមនីតិវិធីច្បាប់នៅកម្ពុជា មិនពាក់ព័ន្ធរឿងនយោបាយ» គឺដោយសារភ្ញាក់ងាររបស់ក្រសួងព័ត៌មាន ទទួលបានសេចក្ដីថ្លែងការណ៍នេះពីមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន។ល។
