dap-news.comជីប ម៉ុង រីថែល និង ជីប ម៉ុង លែន ពួតដៃគ្នាបើកការដ្ឋានសាងសង់ផ្សារទំនើបដ៏ធំ បង្កើនសក្តានុពលដល់តំបន់ផ្លូវជាតិ ៦A
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន ជីប ម៉ុង រីថែល និង ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាពហុពាណិជ្ជកម្មដ៏រឹងមាំក្រោមក្រុមហ៊ុនមេ ជីប ម៉ុង បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយទៀតនៅតំបន់ផ្លូវជាតិលេខ៦A របស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំមានផ្ទៃដីប្រមាណ ១៩០ ហិកតា និងមានប្រជាជនរស់នៅរាប់ម៉ឺននាក់។ ពិធីបញ្ចុះបឋមសិលានេះ ត្រូវបានប្រព្រឹត្ដទៅក្រោមអធិបតីភាពរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង លែន លោកជំទាវ គឹម ចាន់ណា សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោកជំទាវ លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងលោកជំទាវ គីម ចាន់ថា អគ្គនាយិការក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនជាច្រើនរូបទៀត។ ការសម្រេចចាប់ដៃគ្នានេះ គីជាការពង្រីកផ្សារទំនើបក្នុងតំបន់ដែលកំពុងមានសក្ដានុពលតំបន់ ៦A រហូតដល់ព្រែកអញ្ចេញ និងតំបន់ព្រែកតាមាក់ ក្លាយជាសហគមន៍រស់រវើក ជំរុញឱ្យមានការអភិវឌ្ឍន៍សម្បូរបែប និងសកម្មភាពពាណិជ្ជកម្មកាន់តែរីកចម្រើន ដើម្បីផ្ដល់នូវបទពិសោធន៍ថ្មី និងពេញនូវសេចក្ដីត្រូវការក្នុងការស្វែងរកទិញទំនិញ អាហារដ្ឋាន និងការកម្សាន្ដផ្សេងៗរបស់អតិថិជន។ សម្រាប់អាជីវករ ដែលចង់ជួលទីតាំងដើម្បីបើក និងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងផ្សារទំនើប ជីប ម៉ុង ៦A នេះ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ 093 922 888។ ជាពិសេស សម្រាប់អតិថិជនដែលកំពុងស្វែងរកលំនៅឋានក្នុង ផាក លែន 6A របស់ជីប ម៉ុង លែន មានតម្លៃចាប់ពី $10 មុឺនដុល្លាជាង សូមអញ្ជើញមកទស្សនាផ្ទះគំរូ ឬទាក់ទងមកកាន់លេខ៖ 061 997 888 ។ សម្រាប់អាជីវករ ដែលចង់ជួលទីតាំងដើម្បីបើក និងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងផ្សារទំនើប ជីប ម៉ុង ៦A នេះ អាចធ្វើការទាក់ទងសាកសួរព័ត៌មានលម្អិតមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ៖ 070 220 420, 066 401 222, 067 999 050៕ Related Items: ក្រុមហ៊ុន ជីប ម៉ុង ព័ត៌មានចុងក្រោយ ព័ត៌មានអន្តរជាតិ ចិន ជំរុញឱ្យបណ្តាប្រទេស នៅមជ្ឈិមបូព៌ារក្សាភាពស្ងប់ស្ងាត់ និងដោះស្រាយជម្លោះ តាមរយៈការសន្ទនា ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឧ្យដឹងថា ប្រទេសចិន គាំទ្រប្រទេសនានានៅមជ្ឈិមបូព៌ា ក្នុងការរក្សាភាព ស្ងប់ស្ងាត់ និងដោះស្រាយជម្លោះ និងភាពខុសគ្នាតាមរយៈការសន្ទនា។ លោក វ៉ាង យី ដែលជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាល បក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការអំពាវនាវនេះនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក... ព័ត៌មានអន្តរជាតិ ប្រមុខអង្គការសហប្រជាជាតិ ជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ចប់សង្គ្រាមប្រឆាំង នឹងអ៊ីរ៉ង់ និងបានអំពាវនាវឱ្យអ៊ីរ៉ង់ ឈប់វាយប្រហារប្រទេសជិតខាងរបស់ខ្លួន។ ថ្លែងទៅកាន់អ្នកយកព័ត៌មាន អំពីស្ថានភាពនៅមជ្ឈិមបូព៌ា លោក Guterres បានឧ្យដឹងថា សាររបស់លោកទៅ កាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺថា “វាដល់ពេលហើយ ដើម្បីបញ្ចប់សង្គ្រាម –... ព័ត៌មានអន្តរជាតិ បញ្ជាការកណ្ដាលអាមេរិក អះអាងថា កងទ័ពអាមេរិកត្រឹម ២៩០នាក់ប៉ុណ្ណោះរងរបួស និង ១៣នាក់ស្លាប់ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ វ៉ាស៊ីនតោន៖ កងទ័ពអាមេរិកត្រឹមតែ ២៩០នាក់ប៉ុណ្ណោះ បានរងរបួសចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីបញ្ជាការកណ្តាល សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃពុធ។ ក្នុងចំណោមអ្នករងរបួស សមាជិកយោធា ១០នាក់នៅតែសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរ នេះបើយោងតាមអ្នកនាំពាក្យ CENTCOM លោក Tim Hawkins... 15 ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 26/03/2026 សម្តេចធិបតី ៖ អភិបាលខេត្តនីមួយៗ មិនខំប្រឹងលើកខេត្តខ្លួនឯង គ្មានអ្នកណាជួយទេ សម្តេចធិបតី ៖ ២០ឆ្នាំទៀត ខេត្តស្វាយរៀង នឹងក្លាយជាតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាស ជំនួសឱ្យវិស័យកសិកម្ម ក្រសួងអប់រំ នឹងធ្វើទំនើបកម្ម សាលារៀន តាមតំបន់ព្រំដែន ឱ្យក្លាយជាសាលារៀនឌីជីថល សម្តេចធិបតី ៖ រាជរដ្ឋាភិបាលកំពុងរៀបចំកម្ពុជា ឱ្យក្លាយជាប្រទេសអភិវឌ្ឍន៍... 52 ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានអន្តរជាតិសំខាន់ប្រចាំថ្ងៃ 26/03/2026 ប្រទេសហុងគ្រី ចាប់ផ្តើមកាត់ផ្តាច់ការផ្គត់ផ្គង់ ហ្គាសទៅឲ្យអ៊ុយក្រែន មេបញ្ជាការយោធាអាល្លឺម៉ង់ម្នាក់ អះអាងថា កងកម្លាំងប្រតិបត្តិការ នឹងប្រើប្រាស់ AI ដើម្បីធ្វើការសម្រេចចិត្ត ក្នុងសមរភូមិទាំងឡាយ លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងសម្រាប់ដំណើរទស្សនកិច្ចប្រទេសចិន ដែលបានកំណត់ពេលឡើងវិញនៅថ្ងៃទី ១៤-១៥ ខែឧសភា បន្ទាប់ពីការពន្យារពេលដោយសារសង្គ្រាមអ៊ីរ៉ង់ សហរដ្ឋអាមេរិក លើកលែងច្បាប់ស្តីពីការលក់ប្រេងឥន្ធនៈអេតាណុល ដើម្បីធានាការផ្គត់ផ្គង់ អ៊ីរ៉ង់... អត្ថបទពេញនិយម 2.4K ព័ត៌មានអន្តរជាតិ មេបញ្ជាការ ឆ្មាំបដិវត្តអ៊ីរ៉ង់ ប្រកាសថា នឹងបញ្ចេញអាវុធ ដែលគ្រប់គ្នាមិនធ្លាប់ឃើញពីមុន បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅយប់ថ្ងៃសៅរ៍ម្សិលមិញនេះ បានឲ្យដឹងថា មេបញ្ជាការឆ្មាំបដិវត្តអ៊ីរ៉ង់ បានប្រកាសថាក្រុងតេហរ៉ង់ នឹងចាប់ផ្តើមប្រើប្រាស់ប្រភេទអាវុធ ដែលគ្រប់គ្នាពុំធ្លាប់ឃើញពីមុននៅក្នុង ប្រតិបត្តិការសងសឹងទៅលើសម្ព័ន្ធមិត្ត អាមេរិកនាពេលខាងមុខ។ គួរឲ្យដឹងដែរថា នៅព្រឹកថ្ងៃអាទិត្យនេះប្រធានាធិបតីអាមេរិក លោក... 2.0K ព័ត៌មានអន្តរជាតិ ពីមុននៅប៉ាគីស្ថាន បន្ទាប់មកអ៊ីរ៉ង់ ប្រព័ន្ធ ការពារដែនអាកាសរបស់ចិន មើលទៅដូចជាខ្លាក្រដាស បរទេស៖ កាលពីព្រឹកថ្ងៃសៅរ៍ មន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ រួមទាំងមេដឹកនាំកំពូលលោក អាលី ខាមេនី បានជួបប្រជុំគ្នា នៅបរិវេណមួយ ក្នុងទីក្រុងតេហេរ៉ង់ ទោះបីជាដឹងថា ការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងកើតឡើង... 1.7K ព័ត៌មានជាតិ រ៉ាដាតម្លៃ ១.១០០លានដុល្លារ របស់អាមេរិក តម្លើងនៅកាតា ត្រូវបានអ៊ីរ៉ង់ កម្ទេចចោលទាំងស្រុង បរទេស៖ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បានពង្រីកទៅជាជម្លោះមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ហើយមិនត្រឹមតែបានឆក់យកជីវិតមនុស្សប៉ុណ្ណោះទេ គឺថែមទាំងបានឃើញការបំផ្លាញអាវុធយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារទៀតផង។ របាយការណ៍ជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានអះអាងថា AN/FPS-132 ដែលជារ៉ាដាអាមេរិកធំជាងគេនៅឈូងសមុទ្រ Gulf ត្រូវបានបំផ្លាញ។ ដោយដកស្រង់សម្តីការិយាល័យទំនាក់ទំនងសាធារណៈរបស់យោធាអ៊ីរ៉ង់ IRGC កាសែត... 1.6K ព័ត៌មានជាតិ សម្តេចតេជោ ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលការផ្អាក មិនឲ្យកូនប្រុសលោក អេ ភូថងចូលប្រកួត ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរយ៉ាងទទូច ទៅឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលការផ្អាក មិនឲ្យកូនប្រុសលោក អេ ភូថង ទាំង២រូប ចូលរួមប្រកួតទាំងក្នុងនិងក្រៅ ប្រទេសក្នុងរយៈ៦ខែ... 1.4K ព័ត៌មានអន្តរជាតិ កូរ៉េខាងជើង បង្ហាញរូបភាពដ៏កម្រ កូនស្រីវ័យ១៣ឆ្នាំ របស់មេដឹកនាំ គីម ជុងអ៊ុន កំពុងបាញ់កាំភ្លើងវែង បរទេស៖ កូរ៉េខាងជើងបានចេញផ្សាយរូបភាពដ៏កម្រមួយនៅថ្ងៃសៅរ៍នេះ ដែលបង្ហាញពីកូនស្រីវ័យ ១៣ឆ្នាំ របស់មេដឹកនាំ គីម ជុងអ៊ុន កំពុងបាញ់កាំភ្លើងវែងនៅឯទីលានបាញ់កាំភ្លើង ដែលបន្ថែមការសង្ស័យថា នាងកំពុងត្រូវបានរៀបចំជាអ្នកស្នងតំណែង។ យោងតាមសារព័ត៌មាន The Japan Times... 1.2K ព័ត៌មានជាតិ មន្ទីរពេទ្យ អន្តរជាតិ អរៀនដា សូមធ្វើការបំភ្លឺជុំវិញព័ត៌មាន និងការផ្សព្វផ្សាយដែលកំពុងត្រូវបានចែកចាយនៅលើបណ្តាញសង្គមដោយអ្នកជំងឺម្នាក់ សេចក្តីបំភ្លឺព័ត៌មាន! មន្ទីរពេទ្យ អន្តរជាតិ អរៀនដា សូមធ្វើការបំភ្លឺជុំវិញព័ត៌មាន និងការផ្សព្វផ្សាយដែលកំពុងត្រូវបានចែកចាយនៅលើបណ្តាញសង្គមដោយអ្នកជំងឺម្នាក់។ តាំងនាមគណៈគ្រប់គ្រង មន្ទីរពេទ្យសូមជម្រាបជូនថា ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបានធ្វើការពន្យល់យ៉ាងល្អិតល្អន់ និងផ្តល់ព័ត៌មានជូនដល់អ្នកជំងឺ និងក្រុមគ្រួសារអំពីលទ្ធផលដែលបានពិនិត្យ និងកំពុងតាមដាន ដោយភ្ជាប់ជាមួយរបាយការណ៍សុខភាពជាក់លាក់។ មន្ទីរពេទ្យសូមបញ្ជាក់ថា... 1.2K ព័ត៌មានអន្តរជាតិ ព័ត៌មានទាន់ហេតុការណ៍និងថ្មីៗបំផុត នៃការវាយប្រហារនៅមជ្ឈិមបូព៌ា Isfahan ឥឡូវនេះ មនុស្សកំពុងទាមទារការសងសឹក។ Isfahan right now, people are demanding vengeance. BREAKING news: យុវជនលីបង់ដង្ហែក្បួនឆ្ពោះទៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបេរូត Lebanese... 1.1K ព័ត៌មានអន្តរជាតិ ភ្នែករបស់ចិន សម្លឹងមើលពីលើលំហអាកាស បានលាតត្រដាងម៉ាស៊ីន សង្គ្រាមរបស់សហរដ្ឋអាមេរិក មុនពេលគ្រាប់បែកដំបូងធ្លាក់ក្នុងសង្គ្រាមអ៊ីរ៉ង់ បរទេស៖ នៅក្នុងសប្តាហ៍ចុងក្រោយនៃខែកុម្ភៈ យូរមុនពេលមីស៊ីលដំបូងត្រូវបានបាញ់បង្ហោះ និងមុនពេលឈ្មោះប្រតិបត្តិការ Epic Fury ចូលទៅក្នុងការពិភាក្សាជាសាធារណៈ រូបភាពផ្កាយរណបមួយឈុតបានចាប់ផ្តើមចរាចរយ៉ាងស្ងាត់ៗតាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន NDTV ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា រូបភាពទាំងនេះបង្ហាញពីយន្តហោះចតនៅលើផ្លូវរត់... អ៊ីរ៉ង់ បើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើមជ្ឈមណ្ឌលទទួលទិន្នន័យយោធា និងផ្កាយរណបរបស់អ៊ីស្រាអែល អ៊ីរ៉ង់ បញ្ជូនប្រេងឆៅ ១១,៧ លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីមានសង្គ្រាម ឆ្ពោះទៅកាន់ប្រទេសចិន To Top