អឺរ៉ុបចាប់ផ្តើមប្រតិបត្តិការ ការពារនាវាដឹកទំនិញនៅសមុទ្រក្រហម
សហភាពអឺរ៉ុបបានឲ្យដឹងថា គេបានចាប់ផ្តើមដំណើរការបេសកកម្ម ការពារចរាចរណ៍នាវាដឹកទំនិញនៅក្នុងសមុទ្រក្រហម។ បេសកកម្មនេះមានការចូលរួម ពីកងទ័ពជើងទឹកនៃប្រទេសអឺរ៉ុបមួយចំនួន ដើម្បីការពារសន្តិសុខនាវាដឹកទំនិញដែលឆ្លងកាត់តំបន់នេះ ព្រោះប៉ុន្មានខែមកនេះ ក្រុមឧទ្ទាមហ៊ូទីយេម៉ែន បានវាយប្រហារជាញឹកញាប់ ធ្វើឲ្យរំខានយ៉ាងខ្លាំង។ល។
