សម្តេចធិបតី៖«សិស្សប្រឡងធ្លាក់ថ្នាក់ទី៩ហើយឈប់រៀនអាចចូលរៀនឆ្នាំទី១នៃគន្លងវិជ្ជាជីវៈដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញ»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការគ្នារៀបចំគន្លងអប់រំថ្មីមួយហៅថា«គន្លងវិជ្ជាជីវៈ»ដែលគន្លងនេះអាចផ្តល់ឱកាសដល់សិស្សានុសិស្សដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) យុវជនដែលមានអាយុ ១៤ឆ្នាំឡើងទៅ ហើយបោះបង់ការសិក្សាអាចចូលរៀន ឬប្រឡងជាប
