នាយករដ្ឋមន្រ្តីថាគោលការណ៍កំណែទម្រង់មិនមែនកាត់អ្នកស្អប់ដាក់អ្នកស្រឡាញ់ទេ
សម្តេចធិបតីហ៊ុន ម៉ាណែត ឆ្លើយតបនឹងការរិះគន់របស់សាធារណជនមួយចំនួនលើបណ្តាញសង្គម ពាក់ព័ន្ធលើកឡើងរបស់សម្តេចកាលពីពេលកន្លងទៅអំពីការកំណែទម្រង់ «បង្រួមក្បាល ពង្រីកខ្លួន» តាមរយៈការកាត់បន្ថយនាយកដ្ឋាន ការិយាល័យ និងផ្នែកមួយចំនួន។ សម្តេចបញ្ជាក់ថា ការកំណែទម្រង់ «បង្រួមក្បាល ពង្រីកខ្លួន» មិនមែនកាត់អ្នកស្អប់ ហើយដាក់អ្នកស្រឡាញ់នោះទេ ប៉ុន្តែការកែទម្រង់គ
