មេបញ្ជាការរងភូមិភាគ២ថៃថាការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាអាចដោយសារលោកអានុទិនរងសម្ពាធពីលោកត្រាំ
នៅក្នុងសិក្ខាសាលាស្តីពីសន្តិសុខព្រំដែន មេបញ្ជាការរងភូមិភាគ២ថៃ លោកNutt Sri-in បានប្រឈមមុខនឹងសំណួរក្តៅៗ ទាក់ទងនឹងបញ្ហាព្រំដែនរវាងថៃនិងកម្ពុជា។ ក្រៅពីការជជីកសួរពីលទ្ធភាពរបស់កងទ័ពថៃ នៅក្នុងដណ្តើមយកប្រាសាទតាក្របីរបស់កម្ពុជា នៅមានសំណួររសើបមួយទៀត គឺទាក់ទងនឹងការសម្រេចចុះកិច្ចព្រមព្រៀង ស្តីពី សន្តិភាពជាមួយកម្ពុជាដោយលោកអានុទិន ឆាន់វីរ៉ាគុលនាយករដ្ឋមន្រ្តីថៃ
