អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ (លើកទី២) ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop, ម៉ាស៊ីន Computer Laptop, ម៉ាស៊ីន Printer, ម៉ាស៊ីន Photocopy , និងម៉ាស៊ីន Scanner ជូនអគ្គិសនីក្រចេះ, អគ្គិសនីព្រៃវែង, នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ 2026)
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Computer Desktop ចំនួន 03 គ្រឿង, ម៉ាស៊ីន Computer Laptop ចំនួន 01 គ្រឿង, ម៉ាស៊ីន Printer ចំនួន 01 គ្រឿង, ម៉ាស៊ីន Photocopy ចំនួន 01 គ្រឿង, និងម៉ាស៊ីន Scanner ចំនួន 01 គ្រឿង ជូនអគ្គិសនីក្រចេះ, អគ្គិសនី ព្រៃវែង, នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង នាយកដ្ឋានអាជីវកម្មចែកចាយ (ផែនការឆ្នាំ 2026) (លើកទី២) ។
