អ្នកនាំពាក្យកងទ័ពថៃថាអាចចល័តអាវុធធុនធ្ងន់ទៅព្រំដែនវិញបានយ៉ាងឆាប់រហ័សបើមានការបំពានកិច្ចព្រមព្រៀង
អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ (RTA) លោកវីនថៃ ស៊ូរ៉ាវី(Winthai Suvaree) បាននិយាយនៅថ្ងៃចន្ទនេះថា កងទ័ពថៃនឹងអាចចល័តអាវុធធុនធ្ងន់របស់ខ្លួន ទៅកាន់ព្រំដែនវិញបានយ៉ាងឆាប់រហ័ស ប្រសិនបើរកឃើញថាកម្ពុជា រំលោភបំពានលើកិច្ចព្រមព្រៀងដកអាវុធ ដែលជាដំណើរការឆ្ពោះទៅរកសន្តិភាព។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានThe Nation នៅថ្ងៃចន្ទទី០៣ខែវិច្ឆិកាឆ្នាំ២០២៥។ ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ព��
