សម្តេចធិបតីស្នើឱ្យផ្តោតការយកចិត្តទុកដាក់ចំពោះការវិវត្តនៃបច្ចេកវិទ្យាAI
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អង្គវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឱ្យយកចិត្តទុកដាក់ចំពោះការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Generative AI) ដែលម៉្យាងនាំឱ្យមានការជំរុញនវានុវត្តន៍ និងបង្កើនផលិតភាព និងម៉្យាងទៀត នាំឱ្យមានកំណើននៃរំហូរទិន្នន័យឯកជនប្រជាពលរដ្ឋ និងការប្រើប្រាស់ទិន្នន័យទ�
