រុស្ស៊ីចាប់ផ្តើមវាយសន្ធាប់ លើអ៊ុយក្រែន ដោយប្រើប្រាស់យន្តហោះ គ្មានមនុស្សបើកចម្ងាយឆ្ងាយ ជិត ៤០០គ្រឿង រួមទាំងមីស៊ីលផ្លោង
បរទេស៖ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីទៅលើតំបន់ស៊ីវិលនៃប្រទេសអ៊ុយក្រែនបានសម្លាប់មនុស្ស៦នាក់ និងរបួសយ៉ាងហោចណាស់ ៤៦ នាក់, នេះបើយោងតាមមន្ត្រី បាននិយាយកាលពីថ្ងៃអង្គារ ខណៈដែលកងទ័ពទីក្រុងមូស្គូ បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទម្លុះការការពារជួរមុខរបស់អ៊ុយក្រែន ក្នុងអ្វីដែលអាចជាការចាប់ផ្តើម នៃការវាយលុកដីនិទាឃរដូវដែលរំពឹងទុក។
