សង្គមស៊ីវិលឯកភាពនឹងរដ្ឋាភិបាលថាការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺល្អ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងក្លាយជាជម្រើសបន្ថែមសម្រាប់ពលរដ្ឋក្នុងការដោះស្រាយបញ្ហា ប៉ុន្តែមិនមែនជាយន្តការបង្ខិតបង្ខំនោះទេ។ សម្ដេចធិបតីសង្ឃឹមថា អាជ្ញាធរជាតិមួយនេះនឹងជំរុញបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែជិតពលរដ្ឋនៅមូលដ្ឋាន កាត់បន្ថយការចំណាយថវិកា និងពេលវេលា សម្រួលបន្ទុក
