dap-news.comសម្តេចធិបតី៖ ការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន TH Automotive Manufacturing នៅកម្ពុជា រួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd ដែលនឹងសម្ពោធជាផ្លូវការនៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ ។ ការគូសបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យ លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។ ក្នុងឱកាសនោះ, លោកប្រធានក្រុមប្រឹក្សាភិបាលបាន សម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងផ្តល់ការគាំទ្រ និងសម្របសម្រួល ដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ប្រព្រឹត្តទៅដោយរលូន។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានលើកឡើងពីសមិទ្ធផល និងប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខ នូវរថយន្តម៉ាក GAC និង Chevrolet នៅកម្ពុជា ហើយក្រុមហ៊ុន ក៏បានពង្រីកការវិនិយោគ លើការកសាងរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ នៅប្រទេសកម្ពុជា ដោយរោងចក្របង្គុំ និងដំឡើងរថយន្តនេះ បានសាងសង់រួចរាល់ និងបានចាប់ផ្តើមដំណើរការបឋម នាពេលថ្មីៗនេះ។ លោកប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែមទៀតថា ក្រុមហ៊ុនមានបុគ្គលិក កំពុងបម្រើការងារនៅរោងចក្រប្រមាណ ២៥០នាក់ ដែលសុទ្ធសឹងទទួលបានការបណ្តុះបណ្តាល ជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់ ដើម្បីធានាបាននូវរថយន្តដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យជូនអតិថិជនកម្ពុជា។ ក្នុងឱកាសនេះ, លោកប្រធានក្រុមប្រឹក្សាភិបាល បានគោរពអញ្ជើញ សម្ដេចធិបតី ផ្តល់កិត្តិយសអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធផ្លូវការ នូវរោងចក្រផ្គុំ និងដំឡើងរថយន្តទាំងពីរម៉ាកនេះ ក្នុងពេលវេលាសមស្របណាមួយ នាឆ្នាំ២០២៦នេះ។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការអបអរសារទរ ចំពោះវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងជឿជាក់ថា ក្រុមហ៊ុន នឹងបន្តរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះការពង្រីកការវិនិយោគ ជាបន្តបន្ទាប់របស់ក្រុមហ៊ុន ដែលការវិនិយោគលើវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ, ការផ្ទេរបច្ចេកវិទ្យាដល់កម្លាំងពលកម្មកម្ពុជា និងផ្តល់នូវផលិតផល ដែលមានគុណភាព, សុវត្ថិភាព និងតម្លៃសមរម្យ។ បន្ថែមលើនេះ, សម្ដេចធិបតី បានគូសបញ្ជាក់ អំពីគោលនយោបាយ និងយន្តការគាំទ្រនានា របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធានាបរិយាកាស វិនិយោគនៅកម្ពុជា ប្រកបដោយភាពធន់ និង ភាពប្រកួតប្រជែង។ ជាងនេះទៅទៀត សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សិក្សាអំពីលទ្ធភាព ក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុន ឬសិប្បកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ក្នុងរថយន្ត ក្នុងន័យបង្កើតតម្លៃបន្ថែម ដល់សេដ្ឋកិច្ចជាតិ៕ Related Items: ព័ត៌មានចុងក្រោយ 75 ព័ត៌មានជាតិ សម្តេចធិបតី បញ្ជាក់ពីតួនាទី ប្រេសិតពិសេស របស់កញ្ញា កឹម មនោវិទ្យា គឺមានភារកិច្ចទំនាក់ទំនងធុរកិច្ច និងព្រំដែន ភ្នំពេញ ៖ ក្រោយតែងតាំកូនស្រីច្បងលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យាជាប្រេសិតពិសេស របស់នាយករដ្ឋមន្រ្តីនោះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបញ្ជាក់យ៉ាងច្បាស់ៗថា ប្រេសិតពិសេសរបស់កញ្ញា កឹម មនោវិទ្យា គឺមានភារកិច្ចទំនាក់ទំនងផ្នែកធុរកិច្ច និងបញ្ហាព្រំដែន ៕ 58 ព័ត៌មានជាតិ សម្តេចធិបតីបង្ហើបថា កន្លងមកពេលសម្តេច ទៅអូស្រ្តាលី មានក្រុមប្រឆាំងស្នើមកសុំជួប ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍បង្ហើបថា នាពេលកន្លងមក ពេលសម្តេចទៅអូស្រ្តាលី មានក្រុមប្រឆាំង បានស្នើមកសុំជួបសម្តេច ប៉ុន្តែសម្តេចថា បើជួបកុំជេរ បើជេរកុំជួប ខណៈមានក្រុមតវ៉ាប្រឆាំង សម្តេចនៅក្រៅ នៃកន្លែងស្នាក់នៅ របស់សម្តេចនាពេលនោះ ៕ 80 ព័ត៌មានជាតិ សម្តេចធិបតី ៖ តែងតាំង កញ្ញា កឹម មនោវិទ្យា ជាប្រេសិតពិសេស របស់នាយករដ្ឋមន្រ្តី ព្រោះគាត់មានទំនាក់ទំនងល្អ នៅខាងក្រៅច្រើន ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា ការតែងតាំង កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា ជាប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តី ព្រោះគាត់មានទំនាក់ទំនងល្អនៅខាងក្រៅច្រើន ខណៈកម្ពុជាកំពុងមានបញ្ហាព្រំដែន ជាមួយភាគីថៃ ៕ 68 ព័ត៌មានជាតិ សម្តេចធិបតី ៖ បើមានអ្នកជេររិះគន់ នឹងមិនទទួលយកឡើយ តែសម្តេចទទួលយកតែផ្តល់ អនុសាសន៍ក្នុងន័យស្ថាបនា ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានប្រសាសន៍ថា បើមានអ្នកជេររិះគន់សម្តេច នឹងមិនទទួលយកឡើយ តែសម្តេចទទួលយក តែផ្តល់អនុសាសន៍ ក្នុងន័យស្ថាបនា ព្រោះកាលណា ឱ្យស្តាប់អ្នកជេរ នាំឱ្យតែមានការបញ្ឆេះកំហឹងតែប៉ុណ្ណោះ ៕ 77 ព័ត៌មានជាតិ សម្ដេចធិបតី ៖ អាចារ្យ បើចង់កាត់ពិធីសាសនា ឬពិធីក្នុងមង្គលការណាមួយ ត្រូវឯកភាពគ្នាឱ្យបានត្រឹមត្រូវ ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ណែនាំទៅក្រុមអាចារ្យថា បើសិនជាចង់កាត់ពិធីសាសនា ឬពិធីនៅក្នុងមង្គលការណាមួយ គឺត្រូវមានការឯកភាពគ្នាឱ្យបានត្រឹមត្រូវ៕ អត្ថបទពេញនិយម 8.3K ព័ត៌មានអន្តរជាតិ បងប្អូនបង្កើត ជាជនជាតិរុស្ស៊ី២នាក់ ត្រូវបានគេប្លន់សម្លាប់ នៅប្រទេសថៃ បរទេស៖ ២នាក់បងប្អូនបង្កើតនឹងគ្នាជនជាតិរុស្ស៊ី ដែលបានបាត់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ គឺត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ។យោងទៅតាមគេហទំព័រ Samui Times បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ជនសង្ស័យពីរនាក់ក្នុងករណី សម្លាប់នេះបានសារភាពថា បានសម្លាប់២នាក់បងប្អូនបង្កើត ជនជាតិរុស្ស៊ីនៅក្នុងអំពើប្លន់មួយ... 7.9K Feature រដ្ឋបាលខេត្តកណ្តាល បញ្ចប់ភារកិច្ច លោក ឈុន ផល្លី ពីតំណែងជា ប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចេញដីកា សម្រេចភារកិច្ច លោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌល សុខភាពសិត្បូ មកជាមន្ត្រី បន្ទាប់ពីសង្គ្រោះបឋម... 7.6K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 03/08/2026 ព្រះមហាក្សត្រ ៖ សម្តេចតេជោ កំពុងដឹកនាំព្រឹទ្ធសភា សម្រេចស្នាដៃ និងសមិទ្ធផលធំៗ ក្រសួងព័ត៌មាន៖ CNA ផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់ លើករណីកញ្ញា Siti Aishah បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសកម្ពុជា... 7.5K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 06/08/2026 អ្នកនាំពាក្យក្រសួងយុត្តិធម៌ ច្រានចោលការចោទ ប្រកាន់ របស់ក្រុមលោក រ៉ុង ឈុន សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់ គុណភាពការអប់រំ ឥទ្ធិពលព្យុះទី១៥ ឈ្មោះ “ចាន់ហម”... 7.3K Feature សមត្ថកិច្ចកម្ពុជា បានរកឃើញយុវតីសិង្ហបុរីឈ្មោះ AISHAH ហើយបន្ទាប់ពីរត់ចេញពីប្រទសដោយសារសម្ពាធគ្រួសារ ភ្នំពេញ៖ លោក ទូច សុឃ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញយុវតី ជនជាតិសិង្ហបុរីឈ្មោះ AISHAH ហើយ បន្ទាប់ពីរត់ចេញពីផ្ទះនៅសិង្ហបុរី ដោយសារសម្ពាធគ្រួសារ និងបានបញ្ជាក់ថា ពុំមានការចាប់ជំរិត ឬ... 6.6K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ប្រចាំថ្ងៃ 24/07/2026 លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល អ្នករាយការណ៍ពិសេស អ.ស.ប បារម្ភពីស្ថានភាព សិទ្ធិមនុស្សតាមព្រំដែន កម្ពុជា ទទូចឱ្យអ.ស.ប. ចាត់វិធានការ... 6.2K Feature ក្រសួងអប់រំ និងក្រសួងមហាផ្ទៃ នឹងចាត់វិធានការចំពោះបុគ្គលទាំងឡាយណា ថតចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅនឹងការហាមឃាត់ស្តីពីការថត ចម្លង បង្ហោះ... 5.6K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំសប្ដាហ៍ 19-24/07/2026 សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក សម្តេចធិបតី ជួបបណ្ឌិត ញិល រដ្ឋា ពិភាក្សាបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស... ព័ត៌មានជាតិសំខាន់ប្រចាំថ្ងៃ 24/07/2026 ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 28/07/2026 To Top