សម្តេចធិបតី ៖ ការបើកបៀវត្សរ៍ឱ្យយោធិនទាំងអស់ នឹងត្រូវធ្វើតាមប្រព័ន្ធធនាគារ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រុមការងារក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែសិក្សា ដើម្បីរៀបចំបើកបៀវត្សរ៍ ឱ្យយោធិនទាំងអស់ តាមប្រព័ន្ធធនាគារ ។
