ជម្លោះនៅការ៉ាបាក់៖ អាមេនីនិងអាស៊ែបៃហ្សង់ដំឡើងសំឡេងដាក់គ្នានៅតុលាការយុត្តិធម៌អន្តរជាតិ
អាមេនី និងអាស៊ែបៃហ្សង់ឡើងតទល់គ្នានៅមុខតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ នៅក្នុងសវនាការតទល់គ្នា នៅថ្ងៃព្រហស្បតិ៍ទី ១២ តុលា អ្នកតំណាងអាមេនីដាក់ពាក្យសុំទៅចៅក្រមរបស់តុលាការអន្តរជាតិឲ្យបញ្ជាទៅភាគីអាស៊ែបៃហ្សង់ឲ្យដកកងទ័ព និងអនុញ្ញាតឲ្យប្រជាជនដើមកំណើតអាមេនីអាចត្រលប់ទៅរស់នៅក្នុងតំបន់ការ៉ាបាក់ដោយសុវត្ថិភាពឡើងវិញ។
