នាយករដ្ឋមន្ត្រី ឱ្យនាំគ្នារក្សាសន្តិភាព ការពារទឹកដីឯករាជ្យភាព តាមរយៈកុំឱ្យបែកបាក់សាមគ្គីផ្ទៃក្នុង
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពញ្ញាក់ស្មារតី ដល់ពលរដ្ឋខ្មែរទាំងអស់ កុំឱ្យឆាប់ជឿតាមអ្វីដែលគេលើកឡើង ក្នុងចេតនាបំបែកបំបាក់ផ្ទៃក្នុងរបស់កម្ពុជា ដោយឱ្យនាំគ្នាធ្វើយ៉ាងណា ថែរក្សាសន្តិភាព ហើយការពារដែនអធិបតេយ្យភាពទឹកដី និងឯករាជ្យភាព តាមរយៈកុំឱ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ។
