តើគួរធ្វើយ៉ាងណាកុំឲ្យការអនុវត្តតួនាទីរបស់ស្ថាប័នរដ្ឋជាន់គ្នា?
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទទី២០ខែវិច្ឆិកានេះ បានឲ្យគ្រប់ក្រសួងស្ថាប័នត្រូវពិនិត្យរចនាសម្ព័ន្ធឡើងវិញ ដើម្បីបញ្ចៀសការអនុវត្តតួនាទីភារកិច្ចជាន់គ្នា។ បើតាមលោកនាយករដ្ឋមន្រ្តី កំណែទម្រង់នេះនឹងត្រូវចាប់ផ្ដើមធ្វើនៅឆ្នាំ២០២៤។ យ៉ាងណាមិញចំពោះការធ្វើកំណែទម្រង់ខាងលើនេះ អ្នកវិភាគបញ្ហាសង្គម និងនយោបាយថាជារឿងល្អប្រសើរសម្រាប់រដ្ឋាភិបាលអាណត្តិថ្មី។ល។
