ចលនាហាម៉ាសបោះឆ្នោតយ៉ាងសម្ងាត់ តែងតាំងមេដឹកនាំថ្មី ឈ្មោះ ខាលីល អាល់ហៃយ៉ា
ថ្ងៃទី២០កក្កដា ចលនាហាម៉ាសប៉ាឡេស្ទីន បានប្រកាសថាគេបានបោះឆ្នោតតែងតាំងមេដឹកនាំថ្មី ឈ្មោះ ខាលីល អាល់ហៃយ៉ា។ ការតែងតាំងនេះ ត្រូវបានធ្វើដោយសម្ងាត់បំផុត ដោយសារតែកត្តាសន្តិសុខ ការគំរាមសម្លាប់ពីសំណាក់អ៊ីស្រាអែល។ មេក្រុមហាម៉ាសមុនៗ ឈ្មោះ អ៊ីស្មាយ ហានីយ៉េ និង យ៉ះយ៉ា ស៊ីនួ សុទ្ធតែត្រូវបានកងទ័ពអ៊ីស្រាអែលសម្លាប់ជាបន្តបន្ទាប់។
