អ៊ីរ៉ង់បានបញ្ជូនមេបញ្ជាការឆ្មាំបដិវត្តន៍ឥស្លាម (IRGC) និងបរិក្ខារមីស៊ីលទៅឱ្យក្រុមហ៊ូធីនៅយេម៉ែន
យោងតាមប្រភពព័ត៌មានចំនួន ៤ បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានបញ្ចូនមេបញ្ជាការ និងទីប្រឹក្សាយោធារបស់ឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ព្រមទាំងបរិក្ខារពាក់ព័ន្ធនឹងមីស៊ីល និងដ្រូនទៅកាន់ប្រទេសយេម៉ែន តាមជើងហោះហើររបស់ក្រុមហ៊ុន Mahan Air ដើម្បីជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ូធី (Houthi) ក្នុងការគំរាមកំហែងដល់នាវាចរណ៍នៅសមុទ្រក្រហម។ - អន្តរជាតិ
