dap-news.comសម្តេចធិបតី ៖ អភិបាលខេត្តកំពង់ឆ្នាំង ត្រូវចុះពិនិត្យករណីបង្គោលភ្លើង សូឡាមួយដើមតម្លៃ ២ពាន់ដុល្លារ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំអភិបាល ខេត្តកំពង់ឆ្នាំង ត្រូវត្រួតពិនិត្យមើលករណីបង្គោលភ្លើងសូឡាមួយដើម មានតម្លៃរហូតដល់៨លានរៀល ឬស្មើ២០០០ដុល្លារ ដែលបានដាក់ដំឡើង នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ថ្មីៗនេះមានករណីដាក់ដេញថ្លៃ បង្គោលភ្លើងសូឡាតម្លៃ ១ដើម ៨លានរៀល (ប្រហែល ២,០០០ដុល្លារ) នៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ករណីនេះ កំពុងក្លាយជាប្រធានបទក្តៅ និងទទួលបានការរិះគន់យ៉ាងខ្លាំង ពីមហាជននៅលើបណ្តាញសង្គម ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្មីៗនេះ ឃើញមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះបង្គោលភ្លើងសូឡាតម្លៃ២ ពាន់ដុល្លារនៅខេត្តកំពង់ឆ្នាំង ។ ហេតុនេះ រដ្ឋបាលខេត្តត្រូវចុះពិនិត្យ មើលករណីនេះយ៉ាងណាដែរ? ។ សម្តេចធិបតីបន្តថា “ប៉ុន្មានថ្ងៃនេះ ឃើញអារឿងស្អីបង្គោលភ្លើង២ពាន់ដុល្លារ ឡើងផ្អើល អាហ្នឹងហេតុផលយ៉ាងម៉េចត្រូវមើល ខេត្តត្រូវពិនិត្យមើលថា ត្រូវមានហេតុម៉េច ស្អីយ៉ាងណា។ អាហ្នឹងគេដាក់ខ្ពស់ដេញថ្លៃ តែទំលាក់ថ្លៃលូ ថ្លៃអីខ្ញុំមិនដឹងទេ ប៉ុន្តែត្រូវពង្រឹង”។ សម្តេចធិបតីមានប្រសាសន៍ទៀតថា ត្រូវពិនិត្យដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងទទួលមកវិញបានផលច្រើន ។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍គម្រោង ឃុំបានដំឡើងចំនួន ៣បង្គោល ដែលចំណាយអស់សរុប ២៤លានរៀល។ គម្រោងអភិវឌ្ឍន៍រួមមាន ផ្លូវ លូ និងបង្គោលសូឡានេះ គឺដេញថ្លៃបានដោយក្រុមហ៊ុន «ឡាយ ផល្លា»។ មេឃុំបានបកស្រាយថា នេះជាយុទ្ធសាស្ត្រដេញថ្លៃរបស់ក្រុមហ៊ុន ដែលទម្លាក់តម្លៃមុខទំនិញខ្លះឱ្យថោក ហើយដំឡើងតម្លៃបង្គោលសូឡានេះឱ្យខ្ពស់ ដើម្បីឱ្យជាប់ការដេញថ្លៃគម្រោងសរុប៕ Related Items: ព័ត៌មានចុងក្រោយ 163 Feature ក្រសួងអប់រំ នឹងចាត់វិធានការច្បាប់ លើបុគ្គលណាបង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា ប្រឡងបាក់ឌុប ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីតាមដាន ស្រាវជ្រាវ និងចាត់វិធានការ តាមច្បាប់ ចំពោះបុគ្គលទាំងឡាយណា ដែលប្រព្រឹត្តល្មើសទៅ នឹងការហាមឃាត់ការថត ចម្លង បង្ហោះ ឬផ្សព្វផ្សាយប្រធានវិញ្ញាសា អត្រាកំណែ សន្លឹកកិច្ចការបេក្ខជន និងសន្លឹកសម្រង់ពិន្ទុ (MCS) ក្នុងដំណើរការ... 173 ព័ត៌មានអន្តរជាតិ បទវិភាគ ៖ ការបញ្ចេញសញ្ញាអាសន្ន នៅក្បែរគំនរបាក់បែក ៖ សហគមន៍អន្តរជាតិ គួរប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីដែលកម្លាំងស្តាំនិយមជប៉ុន ចង់ឱ្យយោធានិយម ងើបឡើងវិញ ថ្ងៃទី ៦ និងថ្ងៃទី ៩ ខែសីហាគឺជាខួបទី៨១ឆ្នាំនៃហេតុការណ៍ ដែលក្រុងហ៊ីរ៉ូស៊ីម៉ា និងក្រុងណាហ្គាសាគីរបស់ជប៉ុនរងការទម្លាក់គ្រាប់ បែកបរមាណូ ដោយឡែកពីគ្នា ព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានចេញផ្សាយ គួរឱ្យអ្នកផង ទាំងពួងព្រួយបារម្ភយ៉ាងខ្លាំង ពោលគឺ សំណើសុំថវិកាការពារជាតិរបស់ក្រសួងការពារជាតិជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ពីក្រសួងហិរញ្ញវត្ថុនឹងឈានដល់ ៨,៩ ទ្រីលានយ៉េនជប៉ុន ដែលបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋាភិបាលជប៉ុន បានថ្លែងថា ថវិកាការពារជាតិ ចុងក្រោយសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ប្រហែលនឹងឡើងដល់ ១០ ទ្រីលានយ៉េនជប៉ុន ។ អស់រយៈពេលយូរណាស់មកហើយ កម្លាំងស្តាំនិយមជប៉ុនបានកែបំភ្លៃការពិតនៃប្រវត្តិសាស្ត្រ ប្រើប្រាស់អត្តសញ្ញាណនយោបាយជា”អ្នករងគ្រោះពីការបំផ្ទុះនុយក្លេអ៊ែរ” ដើម្បីទទួលបានការអាណិតអាសូរពីអន្តរជាតិ មិនអើពើនឹងករណីដែលជប៉ុនឈ្លានពានប្រទេសជិតខាងបានបណ្តាលឱ្យប្រជាជនរាប់សិបលាននាក់ស្លាប់បាត់បង់ជីវិតនិងរងរបួស ហើយប៉ុនប៉ងដកខ្លួនចេញពីឧក្រិដ្ឋកម្មឈ្លានពាន ។ អ្វីដែលកាន់តែហួសហេតុនោះ គឺ នាពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរកាន់អំណាចរបស់ជប៉ុនប៉ុនប៉ងធ្វើការវាតទីផ្នែកយោធា និងត្រៀមបម្រុងសព្វាវុធ ស្វែងរកការបង្កើនការការពារខាងនុយក្លេអ៊ែរពីអាមេរិក ដែលលាតត្រ ដាងពីមហិច្ឆតាចង់លុបចោល”គោលការណ៍គ្មាននុយក្លេអ៊ែរចំនួន៣” និងធ្វើ”យោធូបនីយកម្មឡើងវិញ” ។ សំដៅថវិកាការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់នេះ តើរដ្ឋាភិបាលជប៉ុនចំណាយយ៉ាងម៉េច ? តាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឱ្យដឹងថា ថវិកាសំខាន់ៗរួមមានការបំពាក់យន្តហោះគ្មាន មនុស្សបើកបែបស្ទាក់ ការដាក់បញ្ចូលបញ្ញាសិប្បនិម្មិត(AI)ទៅក្នុងប្រព័ន្ធបញ្ជាការ និងការដាក់ពង្រាយបន្ថែមទៀតនូវគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយដែលមាន”សមត្ថភាពវាយប្រហារមូលដ្ឋានសត្រូវ” ។ ប្រការនេះបានបង្ហាញថា ជប៉ុនបានបំបែកទាំងស្រុងនូវការជាប់ដៃជាប់ជើងពី”គោលការណ៍”ស្វ័យការពារ”ដែលបានបង្កើត ឡើងនៅក្នុងរដ្ឋធម្មនុញ្ញសន្តិភាព ហើយពន្លឿនការផ្លាស់ប្តូរឱ្យងាកទៅរកទិសដៅ”ប្រទេសមានសមត្ថភាពប្រយុទ្ធ” ។ «សៀវភៅសស្តីពីកិច្ចការពារជាតិ»ឆ្នាំ ២០២៦ ដែលចេញផ្សាយដោយក្រសួងការពារជាតិជប៉ុននាពេលថ្មីៗកន្លងទៅនេះបានឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”វិបតិ្តសន្តិសុខនៅតំបន់ជុំវិញ” និងឃោសនាបំប៉ោងពីអ្វីដែលហៅថា ”ការគំរាមកំហែងពីប្រទេសចិន” នេះគ្រាន់តែជាការប្រឌិត លេសសម្រាប់ល្មើសនឹងសន្តិភាពនិយមបន្ទាប់ពីសង្គ្រាមលោកលើកទី២... 189 ព័ត៌មានជាតិ សម្ដេចធិបតី បញ្ជាអាជ្ញាធរខេត្តស្ទឹងត្រែង ទប់ស្កាត់បទល្មើសនានា ធ្វើយ៉ាងណាកុំឱ្យខេត្ត ជាសេដ្ឋកិច្ចខ្មៅ ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាដល់អាជ្ញាធរខេត្តស្ទឹងត្រែង ត្រូវបន្ដទប់ស្កាត់បទល្មើសគ្រឿងញៀន និងបទល្មើសនានា ដើម្បីធ្វើយ៉ាងណាកុំឱ្យខេត្ត ជាប់ពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចខ្មៅ។ ការដាក់ចេញនូវបទបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា... 299 ព័ត៌មានជាតិ សម្តេចធិបតី ៖ អភិបាលខេត្តកំពង់ឆ្នាំង ត្រូវចុះពិនិត្យករណីបង្គោលភ្លើង សូឡាមួយដើមតម្លៃ ២ពាន់ដុល្លារ ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំអភិបាល ខេត្តកំពង់ឆ្នាំង ត្រូវត្រួតពិនិត្យមើលករណីបង្គោលភ្លើងសូឡាមួយដើម មានតម្លៃរហូតដល់៨លានរៀល ឬស្មើ២០០០ដុល្លារ ដែលបានដាក់ដំឡើង នៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ថ្មីៗនេះមានករណីដាក់ដេញថ្លៃ បង្គោលភ្លើងសូឡាតម្លៃ ១ដើម ៨លានរៀល (ប្រហែល ២,០០០ដុល្លារ) នៅ... 196 ព័ត៌មានអន្តរជាតិ លោក Trump ទាមទារសំណង ពីអ៊ីរ៉ង់បន្ទាប់ពីក្រុងតេហរ៉ង់ ប្រកាសទារសំណង ពីអាមេរិកដូចគ្នាដែរ បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានទាមទារសំណងពីប្រទេស អ៊ីរ៉ង់សម្រាប់ជនជាតិអាមេរិក និងអ្នកផ្សេងទៀតដែលគាត់និយាយថាត្រូវបានសម្លាប់ ឬរងរបួសដោយទីក្រុង Tehran និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ការទាមទារនេះកើតឡើងបន្ទាប់ពីទីក្រុងតេហរ៉ង់ បានអំពាវនាវឱ្យក្រុងវ៉ាស៊ីនតោន ចំណាយលើការខូចខាតដែលបង្កឡើង ក្នុងអំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ដែលបានចាប់ផ្ដើមប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈ។ សំណងស្ថិតក្នុងចំណោមលក្ខខណ្ឌដែលអ៊ីរ៉ង់បានកំណត់សម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ រួមជាមួយនឹងការដកកងទ័ពអាមេរិកចេញពីតំបន់ការដកទណ្ឌកម្ម និងការដោះលែងការបិទផ្លូវនាវាចរ។... អត្ថបទពេញនិយម 7.3K ព័ត៌មានអន្តរជាតិ បងប្អូនបង្កើត ជាជនជាតិរុស្ស៊ី២នាក់ ត្រូវបានគេប្លន់សម្លាប់ នៅប្រទេសថៃ បរទេស៖ ២នាក់បងប្អូនបង្កើតនឹងគ្នាជនជាតិរុស្ស៊ី ដែលបានបាត់ខ្លួននៅប្រទេសថៃ កាលពីថ្ងៃអាទិត្យ គឺត្រូវបានបញ្ជាក់ថា បានស្លាប់ហើយ។យោងទៅតាមគេហទំព័រ Samui Times បានឲ្យដឹងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា ជនសង្ស័យពីរនាក់ក្នុងករណី សម្លាប់នេះបានសារភាពថា បានសម្លាប់២នាក់បងប្អូនបង្កើត ជនជាតិរុស្ស៊ីនៅក្នុងអំពើប្លន់មួយ... 6.9K Feature រដ្ឋបាលខេត្តកណ្តាល បញ្ចប់ភារកិច្ច លោក ឈុន ផល្លី ពីតំណែងជា ប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ បានចេញដីកា សម្រេចភារកិច្ច លោក ឈុន ផល្លី ពីតំណែងជាប្រធានមណ្ឌល សុខភាពសិត្បូ មកជាមន្ត្រី បន្ទាប់ពីសង្គ្រោះបឋម... 6.6K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 03/08/2026 ព្រះមហាក្សត្រ ៖ សម្តេចតេជោ កំពុងដឹកនាំព្រឹទ្ធសភា សម្រេចស្នាដៃ និងសមិទ្ធផលធំៗ ក្រសួងព័ត៌មាន៖ CNA ផ្សាយព័ត៌មានខ្វះការផ្ទៀងផ្ទាត់ លើករណីកញ្ញា Siti Aishah បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់កិត្តិយសកម្ពុជា... 6.3K Feature ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់លោក ហេង សុខុម ជាឧកញ៉ា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង សុខុម ជាឧកញ៉ា 6.3K Feature សមត្ថកិច្ចកម្ពុជា បានរកឃើញយុវតីសិង្ហបុរីឈ្មោះ AISHAH ហើយបន្ទាប់ពីរត់ចេញពីប្រទសដោយសារសម្ពាធគ្រួសារ ភ្នំពេញ៖ លោក ទូច សុឃ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចបានរកឃើញយុវតី ជនជាតិសិង្ហបុរីឈ្មោះ AISHAH ហើយ បន្ទាប់ពីរត់ចេញពីផ្ទះនៅសិង្ហបុរី ដោយសារសម្ពាធគ្រួសារ និងបានបញ្ជាក់ថា ពុំមានការចាប់ជំរិត ឬ... 5.8K Feature កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា ញូវយ៉ក៖ កម្ពុជា បានទាញចំណាប់អារម្មណ៍មហាន្និបាត អ.ស.ប អំពីជនភៀសសឹកកម្ពុជា បណ្តាលមកពីការលុកលុយរបស់ថៃ មកលើកម្ពុជា។ ថ្លែងទៅកាន់មហាសន្និបាតអ.ស.បនៅក្រុងញូវយ៉កនាថ្ងៃទី១៦ ខែកក្កដានេះ លោកស្រី ទេព បូរ៉ាមីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម... 5.6K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ប្រចាំថ្ងៃ 24/07/2026 លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល អ្នករាយការណ៍ពិសេស អ.ស.ប បារម្ភពីស្ថានភាព សិទ្ធិមនុស្សតាមព្រំដែន កម្ពុជា ទទូចឱ្យអ.ស.ប. ចាត់វិធានការ... 5.4K Feature ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍៤កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោក... លោក ហៃ ធូរ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះនិងពង្រឹងភាពធន់ អគ្គនាយក ARDB ចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ដេីម្បីផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន To Top