ក្រសួងការពារជាតិថៃបញ្ជាឱ្យជម្លៀសមនុស្សចេញ ខណៈក្បួនរថយន្តដឹកលាមកទៅដល់Ban Nong Chan
អនុរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោកNatthaphon Narkphanit នៅថ្ងៃព្រហស្បតិ៍ទី២៨ខែសីហាឆ្នាំ២០២៥ បានសម្តែងការព្រួយបារម្ភ អំពី ការកើនឡើងនៃភាពតានតឹង រវាងប្រទេសថៃ និងកម្ពុជា ជាពិសេសទាក់ទងនឹងចលនានៃហ្វូងមនុស្ស មកពីភាគីទាំងសងខាងនៅតំបន់ព្រំដែន។ អនុរដ្ឋមន្រ្តីក្រសួងការពារជាតិថៃរូបនេះ បានបញ្ជាឱ្យកងទ័ពតំបន់ទី១ សហការជាមួយហ្វូងមនុស្សនៅ Ban Nong Chan ខេត្តស្រះកែវប្រទេសថៃ ដោយជំរុញ
