ក្នុង១ថ្ងៃ ក្រសួងបរិស្ថាន ធ្វើការទប់ស្កាត់ទឹកកខ្វក់បានជាង៧ម៉ឺនម៉ែត្រគូប មិនឲ្យបំពុលប្រភពទឹកធម្មជាតិ – Koh Santepheap Daily
រាជធានីភ្នំពេញ ៖ ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីរោងចក្រ សហគ្រាស និងប្រភពបំពុលផ្សេងៗ ដោយបានឃាត់ និងទប់ស្កាត់ទឹកកខ្វក់ ក្នុងខែកក្កដា ឆ្នាំ២០២៦ បានចំនួន ២,២៧០,២៨៥ ម៉ែត្រគូប មិនឱ្យហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ ។
