ICRCប្រាប់ភរិយាសម្តេចធិបតី៖«វីរកងទ័ពខ្មែរទាំង១៨រូបគឺមានសុវត្ថិភាពនិងសុខភាពល្អ»
គិតត្រឹមថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥នេះ មានរយៈពេល ៧៨ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ក្រុមគ្រួសារ និងពលរដ្ឋខ្មែរ ពិតជាចង់ដឹងសុខទុក្ខរបស់កងទ័ពកម្ពុជាទាំង ១៨រូបនេះណាស់ ព្រោះបារម្ភក្រែងមានការធ្វើទុក្ខបុកម្នេញ។ ទាក់ទងនឹងដំណឹងកងទ័ពកម្ពុជានេះ លោក ចច ម៉ុនតានី (Mr. Jurg Montani)ប្រធានប្រតិភូគណៈកម្មាធិ
