ឯកឧត្តម ហេង សួរ លើកទឹកចិត្តយុវជន ស.ស.យ.ក. ធ្វើជាអ្នកផ្សព្វផ្សាយកម្មវិធី TVET ដើម្បីជួយពន្លឿនការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជា និងសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល – Koh Santepheap Daily
រាជធានីភ្នំពេញ ៖ បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហេង សួរ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អនុប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា និងជាគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រដ
