dap-news.comសម្តេចធិបតី ៖ ច្បាប់ កាតព្វកិច្ចយោធា នឹងក្លាយជាឧបករណ៍គតិយុត្តរឹងមាំ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ កាតព្វកិច្ចយោធាដែលរាជរដ្ឋាភិបាលរៀបចំឡើងជាថ្មីនេះ ផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ហើយនឹងក្លាយជាឧបករណ៍គតិយុត្តរឹងមាំ។ ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្ត មាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា។ សម្តេចធិបតីមានប្រសាសន៍បញ្ជាក់ថា “រាជរដ្ឋាភិបាលបានរៀបចំច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មី ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្តែង និងឈរលើច្បាប់ដែលកំពុងមានជាធរមាន ដែលត្រូវប្រកាសឱ្យប្រើថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយបានគោរស្នើសុំពីរដ្ឋសភាដ៏ឧត្តុងឧត្តមនាពេលនេះ”។ សម្តេចធិបតីមានប្រសាសន៍រំលឹកថា ដោយសារកន្លងមកកម្ពុជា មិនទាន់មានតម្រូវការផ្នែកកងទ័ព ហើយត្រូវកាត់រំសាយកងទ័ព ដើម្បីបង្វែថវិកាមកពង្រឹងសេដ្ឋកិច្ចជាតិ ទើបនាពេលនោះច្បាប់ កាតព្វកិច្ចយោធាត្រូវផ្អាកសិន ។ សម្តេចនាយករដ្ឋមន្រ្តីបន្ថែមថា សន្តិភាពកម្ពុជាមិនត្រូវការសុំក្តីអង្វរពីគេនោះទេ ព្រោះជាក់ស្តែងបទពិសោធនមួយឆ្នាំមកនេះ កម្ពុជាបានជួបប្រទះហើយ ។ ដូច្នេះគ្មានអ្នកណាម្នាក់មកជួយកម្ពុជាទាំងស្រុងក្រៅពីកម្ពុជាខ្លួនឯងនោះទេ ។ ហេតុនេះ ការអនុវត្តច្បាប់កាតព្វកិច្ចយោធាគឺជារឿងសំខាន់ និងចាំបាច់សម្រាប់កម្ពុជាទាំងមូល ។ សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍អះអាងថា ច្បាប់នេះមិនត្រឹមតែជាឧបករណ៍ចាំបាច់ក្នុងការកសាងកំលាំងទ័ពសម្រាប់ការពារជាតិប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកំលាំងពលរដ្ឋប្រកបដោយវិន័យ សមត្ថភាពឆន្ទៈ បម្រើសង្គមជាតិដែលជាប្រភពនៃកំលាំងត្រៀមបំរុង និងជាធនធានដ៏រឹងមាំមានតម្លៃមិនអាចកាត់ថ្លៃ បានសម្រាប់សង្គមជាតិ ៕ Related Items: ព័ត៌មានចុងក្រោយ 4 ព័ត៌មានជាតិ សម្តេចធិបតី ៖ ច្បាប់ កាតព្វកិច្ចយោធា នឹងក្លាយជាឧបករណ៍គតិយុត្តរឹងមាំ ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ កាតព្វកិច្ចយោធាដែលរាជរដ្ឋាភិបាលរៀបចំឡើងជាថ្មីនេះ ផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន ហើយនឹងក្លាយជាឧបករណ៍គតិយុត្តរឹងមាំ។ ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ “សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍សេចក្តីព្រាងច្បាប់នេះ មាន... 11 ព័ត៌មានអន្តរជាតិ ប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា បដិសេធគំនិត ដែលថា វេណេស៊ុយអេឡា នឹងក្លាយជារដ្ឋមួយផ្សេងទៀត របស់សហរដ្ឋអាមេរិក ការ៉ាកាស ៖ ប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានបដិសេធគំនិត ដែលថាប្រទេសរបស់លោកស្រី អាចក្លាយជារដ្ឋមួយផ្សេងទៀត របស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងឯករាជ្យភាព របស់ប្រទេសវេណេស៊ុយអេឡា។ លោកស្រី Rodriguez បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅទីក្រុងឡាអេ ជាកន្លែងដែលលោកស្រី កំពុងចូលរួមសវនាការ នៅតុលាការយុត្តិធម៌អន្តរជាតិថា “នោះមិនត្រូវបានគ្រោងទុកនោះទេ... 47 ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់ បញ្ជាក់ថា នឹងផ្ដល់មេរៀនថ្មីមួយ ចំពោះការឈ្លានពាន តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឧ្យដឹងថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ត្រៀមខ្លួនរួចជាស្រេច ដេីម្បីផ្ដល់មេរៀនថ្មីមួយ ចំពោះការឈ្លានពាន។ ការកត់សម្គាល់របស់លោក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធការឆ្លើយតបរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ចំពោះសំណើរបស់សហរដ្ឋអាមេរិក ដោយព្រមានថា... 37 ព័ត៌មានអន្តរជាតិ អាជ្ញាធរប្រឆាំង អំពើពុករលួយអ៊ុយក្រែន កំពុងស៊េីបអង្កេតអតីតប្រធានការិយាល័យ ប្រធានាធិបតី ជុំវិញអំពេីពុករលួយ គៀវ៖ ការិយាល័យរដ្ឋអាជ្ញាជំនាញប្រឆាំង អំពើពុករលួយ (SAPO) របស់អ៊ុយក្រែនបានឧ្យដឹងថា អាជ្ញាធរប្រឆាំងអំពើពុករលួយអ៊ុយក្រែន បានជូនដំណឹងដល់អតីតប្រធានការិយាល័យប្រធានាធិបតីថា លោកកំពុងស្ថិតក្រោមការសង្ស័យ ក្នុងការស៊ើបអង្កេតអំពើពុករលួយ។ ការិយាល័យប្រឆាំងអំពើពុករលួយជាតិអ៊ុយក្រែន និង SAPO បានរកឃើញក្រុមមួយ ដែលមានការរៀបចំពាក់ព័ន្ធនឹងការធ្វើឱ្យស្របច្បាប់នៃប្រាក់ hryvnias ចំនួន ៤៦០លាន (ប្រហែល ១០.៤៧លានដុល្លារអាមេរិក) ដែលជាប់ទាក់ទង នឹងសំណង់វរជនមួយនៅជិតទីក្រុងគៀវ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ... 34 ព័ត៌មានអន្តរជាតិ ម៉ិកស៊ិក បញ្ជូនកប៉ាល់ទី៥ ជាមួយនឹងជំនួយមនុស្សធម៌ ទៅកាន់ប្រទេសគុយបា ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឧ្យដឹងថា ម៉ិកស៊ិកកំពុងបញ្ជូនកប៉ាល់ទី៥ ជាមួយនឹងជំនួយមនុស្សធម៌ ទៅកាន់ប្រទេសគុយបា ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតកាន់តែខ្លាំងឡើងដែលប្រជាជនគុយបាកំពុងប្រឈមមុខ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន លោកស្រី Sheinbaum បានបញ្ជាក់ជាថ្មីអំពីការបដិសេធរបស់ម៉ិកស៊ិក ចំពោះការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុដែលទីក្រុងវ៉ាស៊ីនតោន បានរក្សាប្រឆាំង នឹងប្រទេសគុយបា ចាប់តាំងពីឆ្នាំ១៩៦២លោកស្រី Sheinbaum បានលេីកឡេីងថាម៉ិកស៊ិក... អត្ថបទពេញនិយម 2.3K ព័ត៌មានជាតិ ក្រសួងមហាផ្ទៃ កំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បាននឹងកំពុងតាមដានយ៉ាងយកចិត្ដទុកទុកដាក់ និងកំពុងពិនិត្យករណី វរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា ដែលបានប្រើអំណាចគំរាមវាយខ្នោះភាគីម្ខាងទៀតបញ្ជូនទៅដាក់គុក ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌច្បារអំពៅ ព្រមទាំងបង្ហាញនូវសកម្មភាពជក់បារីអេឡិចត្រូនិច នៅតាមទីសាធារណៈបន្ថែមទៀត។ ថ្លែងប្រាប់មជ្ឈមណ្ឌសារព័ត៌មានដើមអម្ពិល លោក ទូច... 1.8K ព័ត៌មានជាតិ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញ ពីកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ភ្នំពេញ ៖ លោក សម រង្ស៊ី ត្រូវបានបណ្តេញចេញពីកម្មវិធីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង កាលពីថ្ងៃទី១៦ មេសា នៅរដ្ឋសភាបារាំង ។យោងតាមសេចក្តីបំភ្លឺ របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានឱ្យដឹងថា បើតាមការបញ្ជាក់... 1.5K ព័ត៌មានជាតិ អធិការរងនគរបាលស្រុកស្ទឹងត្រង់ម្នាក់ រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅស្រុកស្ទឹងត្រង់ កំពង់ចាម៖ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានរងរបួសធ្ងន់ ខណៈពេលកំពុងដឹកនាំកម្លាំងចុះអន្តរាគមន៍បង្ក្រាបករណីហិង្សាមួយកន្លែង កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង... 1.5K ព័ត៌មានជាតិ បុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹក បាត់ដំបង៖ បុរសអតីតជាពលករខ្មែរម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកនូវបណ្តាំចុងក្រោយមួយសន្លឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង៤១នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា... 1.5K ព័ត៌មានអន្តរជាតិ លោក Trump ចេញបញ្ជាដោយផ្ទាល់ ឲ្យបើកការស៊ើបអង្កេត លើករណីស្លាប់អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរជាច្រើននាក់ បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បានបញ្ជាឱ្យមានការស៊ើបអង្កេត លើការស្លាប់និងការបាត់ខ្លួន ដ៏អាថ៌កំបាំងរបស់អ្នកវិទ្យាសាស្ត្រ អាមេរិកជិត១០នាក់ ដែលពួកគេសុទ្ធ... 1.4K ព័ត៌មានជាតិ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ។ ការអនុម័តនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ មេសា ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។... 1.2K ព័ត៌មានជាតិ ករណីចាប់ជម្រិត ក្មេងស្រីនៅស្រុកស្អាង បានបញ្ចប់ដោយសោកនាដកម្ម ខណៈសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានម្នាក់ កណ្ដាល ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ករណីចាប់ជម្រិតក្មេងស្រីដ៏រន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដែលបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ជាអកុសល ករណីនេះបានបញ្ចប់ដោយសោកនាដកម្ម បន្ទាប់ពីមានសេចក្តីរាយការណ៍ថា... 1.2K ព័ត៌មានជាតិ លោកស្រី ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ? ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះ មានភាពធូររលុង និងមិនមានយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកស្រី ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ... EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់សង្កាត់ ខណ្ឌ មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើង បរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ កម្មករ និងសហជីពថា មានសន្តិភាព ទើបមានការដំឡើងប្រាក់ខែ លក្ខខណ្ឌការងារល្អប្រសើរ និងការពង្រីករោងចក្រ To Top