dap-news.comសម្ដេចធិបតី និងលោកជំទាវ តាមរយៈលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ឧបត្ថម្ភប្រេងឥន្ធនៈ សម្រាប់ចាក់សាឡាង ២គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន៣ ឃុំ ឆ្លងកាត់ដងស្ទឹងសែន នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ
កំពង់ធំ៖ នៅព្រឹកថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ បាននាំយកប្រេងឥន្ធនៈចំនួន ១,២០០ លីត្រ ដែលជាអំណោយរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រគល់ជូនប្រធានក្រុមប្រឹក្សាឃុំមានជ័យ ឃុំខ្លែង និងឃុំដងកាំបិត សម្រាប់ចាក់សាឡាងចំនួន ២ គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន ដែលពិធីនេះប្រព្រឹត្តទៅនៅកំពង់ចម្លងឃុំមានជ័យស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។