អ្នកសារព័ត៌មាន និងតំណាងសហជីព ចុះទស្សនកិច្ច ដើម្បីស្វែងយល់ពីការអភិវឌ្ឍជំនាញ និងឱកាសការងារសម្រាប់អតីតពលករវិលត្រឡប់មកពីប្រទេសថៃក្នុងខេត្តស្វាយរៀង – Koh Santepheap Daily
ខេត្តស្វាយរៀង៖ អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នព័ត៌មានជាតិ និងតំណាងសហជីព បានអញ្ជើញចុះទស្សនកិច្ចនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដើម្បីស្វែងយល់ដោយផ្ទាល់អំពីការអនុវត្តកម្មវិធីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយគាំទ្របងប្អូនអតីតពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមរ
