លោក ត្រាំ គំរាមសងសឹកអ៊ីរ៉ង់ដោយថា រាល់ពេលដែលអ៊ីរ៉ង់សម្លាប់ទាហានអាមេរិកម្នាក់ ពួកគេនឹងត្រូវសងថ្លៃសម្រាប់ការសម្លាប់នោះវិញជាច្រើនដង ក្រោយពីទាហានអាមេរិក ១៧នាក់ស្លាប់
បរទេស៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានថ្លែងថា ប្រទេសអ៊ីរ៉ង់នឹងត្រូវ “សងថ្លៃ” ចំពោះការសម្លាប់ទាហានអាមេរិក បន្ទាប់ពីសមាជិកកងទ័ពជាច្រើនរូប បានបាត់បង់ជីវិតកាលពីចុងសប្តាហ៍មុន នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលនេះជាដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែកុម្ភៈ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ចំនួនទាហានអាមេរិកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានកើនឡើងដល់ ១៧ នាក់ហើយកាលពីចុងសប្តាហ៍មុន ខណៈដែលសាកសពរបស់សមាជិកកងទ័ពម្នាក់ទៀតកំពុងត្រូវបានធ្វើកោសល្យវិច័យ។ ក្នុងនោះមានបុគ្គលិកយោធាពីររូបត្រូវបានបញ្ជាក់ថា បានបាត់បង់ជីវិតនៅពេលដែលអ៊ីរ៉ង់បានវាយប្រហារលើបុគ្គលិកយោធាអាមេរិកក្នុងប្រទេសហ្សកដានី។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា៖ «រាល់ពេលដែលអ៊ីរ៉ង់សម្លាប់ទាហានអាមេរិកម្នាក់ ពួកគេនឹងត្រូវសងថ្លៃសម្រាប់ការសម្លាប់នោះវិញជាច្រើនដង»។ លោកបានបន្តថា៖ «បទបញ្ជានេះត្រូវបានបញ្ជូនទៅកាន់រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក ភីត ហេហ្សសេត (Pete Hegseth) និងប្រធានអគ្គសេនាធិការចម្រុះ លោក ដានីញ៉ែល ឃែន (Daniel Caine) រួចរាល់ហើយ»។ កាលពីខែមីនា ទាហានអាមេរិកចំនួន ៦ រូបត្រូវបានសម្លាប់ នៅពេលដែលដ្រូនរបស់អ៊ីរ៉ង់បានហោះបុកចូលមូលដ្ឋានយោធាអាមេរិកមួយកន្លែងនៅក្នុងកំពង់ផែ ស៊ូអៃបា (Port Shuaiba) ប្រទេសគុយវ៉ែត។ មកទល់ពេលនេះ មានទាហានអាមេរិកប្រមាណ ៤៣០ រូបបានរងរបួសនៅក្នុងជម្លោះនេះ។ ខាងមន្ទីរប៉ង់តាហ្គោនបានថ្លែងកាលពីថ្ងៃច័ន្ទថា ចាប់តាំងពីថ្ងៃទី ៧ ខែកក្កដាមក មានសមាជិកកងទ័ពចំនួន ១០០ រូបបានរងរបួស ប៉ុន្តែ ៩៦ ភាគរយនៃពួកគេបានត្រឡប់ទៅបំពេញកាតព្វកិច្ចវិញហើយ។ ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើចំនួនអ្នករបួសទាំងនោះមានរួមបញ្ចូលនៅក្នុងតួលេខ ៤៣០ នាក់នៅក្នុងទិន្នន័យសាធារណៈរបស់ប៉ង់តាហ្គោនដែរឬយ៉ាងណានោះទេ៕ ប្រែសម្រួលៈ ណៃ តុលា Related Items: លោក ត្រាំ , អ៊ីរ៉ង់ ព័ត៌មានចុងក្រោយ 5 ព័ត៌មានអន្តរជាតិ អាមេរិក នឹងដាក់ពន្ធ៥០ភាគរយ លើទំនិញដែលមានតម្លៃ ២០ពាន់លានដុល្លារ របស់កាណាដា បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានប្រកាសដាក់ពន្ធគយ ៥០% លើមុខទំនិញនាំចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសកាណាដា ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលរដ្ឋបាលសហរដ្ឋអាមេរិកហៅថា ជាការប្រព្រឹត្តបែបមានការរើសអើងចំពោះរថយន្ត គ្រឿងស្រវឹង និងផលិតផលទឹកដោះគោដែលផលិតនៅអាមេរិក ដែលនេះកំពុងគំរាមកំហែងដល់ការបើកការប្រឈមមុខដាក់គ្នាថ្មីមួយទៀតនៅក្នុងសង្គ្រាមពាណិជ្ជកម្មសកល។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ក្នុងការសម្រេចដាក់ពន្ធនាំចូលលើទំនិញនានា ចាប់តាំងពីស្រាទំពាំងបាយជូរ រហូតដល់ស៊ីម៉ង់ត៍ និងឧបករណ៍កីឡាហុកគីលើទឹកកក... 23 Feature ផ្ទះថ្មីមួយខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចធិបតី ត្រូវបានផ្តល់ជូនក្រុមគ្រួសារអតីតយុទ្ធជនពលី នៅខេត្តកំពង់ធំ កំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ជួន សិលាវិត... 28 ព័ត៌មានអន្តរជាតិ លោក ត្រាំ គំរាមសងសឹកអ៊ីរ៉ង់ដោយថា រាល់ពេលដែលអ៊ីរ៉ង់សម្លាប់ទាហានអាមេរិកម្នាក់ ពួកគេនឹងត្រូវសងថ្លៃសម្រាប់ការសម្លាប់នោះវិញជាច្រើនដង ក្រោយពីទាហានអាមេរិក ១៧នាក់ស្លាប់ បរទេស៖ ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទបានថ្លែងថា ប្រទេសអ៊ីរ៉ង់នឹងត្រូវ “សងថ្លៃ” ចំពោះការសម្លាប់ទាហានអាមេរិក បន្ទាប់ពីសមាជិកកងទ័ពជាច្រើនរូប បានបាត់បង់ជីវិតកាលពីចុងសប្តាហ៍មុន នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលនេះជាដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយសម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែកុម្ភៈ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ចំនួនទាហានអាមេរិកដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានកើនឡើងដល់ ១៧ នាក់ហើយកាលពីចុងសប្តាហ៍មុន ខណៈដែលសាកសពរបស់សមាជិកកងទ័ពម្នាក់ទៀតកំពុងត្រូវបានធ្វើកោសល្យវិច័យ។... 96 ព័ត៌មានអន្តរជាតិ ក្រុមហ៊ូធី នៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ ប្រកាសថា នឹងដាក់ទណ្ឌកម្មដោយបិទផ្លូវទឹក ប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត បរទេស៖ ក្រុមហ៊ូធី (Houthis) នៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃច័ន្ទថា ពួកគេនឹងដាក់ទណ្ឌកម្មដោយបិទផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដែលនេះជាការបើកការប្រឈមថ្មីមួយទៀតប្រឆាំងនឹងសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយក៏កំពុងបង្កើនការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មពិភពលោកនៅក្រៅតំបន់ឈូងសមុទ្រផងដែរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ការកើនឡើងកម្តៅនេះបានកើតឡើងបន្ទាប់ពីដំណាក់កាលដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងសង្គ្រាមសម្រាប់កងទ័ពសហរដ្ឋអាមេរិក។ កាលពីថ្ងៃច័ន្ទ មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិអាមេរិក) បានកំណត់អត្តសញ្ញាណទាហានអាមេរិកពីររូប ដែលបានបាត់បង់ជីវិត... 140 ព័ត៌មានជាតិ លោកបណ្ឌិត កៅ ថាច៖ ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ទាមទារឱ្យមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត និងទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត កំពង់ឆ្នាំង៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានបញ្ជាក់ជូនកសិករនៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំងថា ការធ្វើកសិកម្មមិនងាយស្រួលនោះទេ ដែលទាមទារឱ្យកសិករយើងត្រូវមានការខិតខំប្រឹងប្រែង ហើយត្រូវចេះគ្រប់គ្រងថ្លៃដើមផលិត បច្ចេកទេស និងទីផ្សារជាមុនសិន ទើបធ្វើស្រែមិនខាត និងបានផលចំណេញ។ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករប្រមាណ... អត្ថបទពេញនិយម 9.1K Feature ក្រោយរងសម្ពាធពីអតិថិជនរបស់ខ្លួន ហាងលក់ត្រីសាម៉ុនដ៏ល្បី យីហោ «ចរណៃ» ប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហាតទៅ ភ្នំពេញ៖ ក្រោយពីរងសម្ពាធពីអតិថិជនរបស់ខ្លួន ក្រោយបែកធ្លាយថា យកត្រី ត្រោត លក់លាយឡំជាមួយត្រីសាម៉ុន ក្នុងហាងរបស់ខ្លួន នៅពេលនេះ ហាងដ៏ល្បីយីហោ «ចរណៃ» បានប្រកាសផ្អាកដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦តទៅ ។... 6.2K ព័ត៌មានជាតិ ទាហានកម្ពុជា៤រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីរុស្ស៊ី ជំនាញការពារអាកាស ភ្នំពេញ៖ នាយទាហានកម្ពុជា ចំនួន ០៤រូប នៃបណ្ឌិត្យសភាយោធាការពារអាកាស កងនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងស្មូឡិនស្ក៍ សហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ដោយជោគជ័យរយៈពេល ០៦ឆ្នាំ។ បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានឱ្យដឹងថា នាយទាហានកម្ពុជា... 4.3K ព័ត៌មានអន្តរជាតិ កប៉ាល់ដឹកប្រេង ត្រូវបានវាយប្រហារជាថ្មី នៅច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក វាយប្រហារគ្នាទៅវិញទៅមក កំពុងតានតឹងខ្លាំងបំផុត ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព បរទេស៖ ទីភ្នាក់ងារសន្តិសុខ ដែនសមុទ្រ របស់ចក្រភពអង់គ្លេសបាននិយាយថា កប៉ាល់ដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារជាបន្តបន្ទាប់ ដែលជាការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីសហរដ្ឋអាមេរិក... 4.0K ព័ត៌មានអន្តរជាតិ អ៊ុយក្រែន វាយប្រហាររោងចក្រ ចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារពេញមួយយប់ លើរោងចក្រចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី។ នៅក្នុងការបង្ហោះមួយនៅលើ X លោក... 4.0K ព័ត៌មានអន្តរជាតិ ទីក្រុងប៉េកាំង កំពុងស៊ើបអង្កេតករណីធ្លាក់យន្តហោះ ធុនស្រាលដ៏កម្រមួយ ដែលបានសម្លាប់អ្នកបើកយន្តហោះ និងរបួស ១៣ នាក់ បរទេស៖ យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់បុកអគារកម្ពស់ខ្ពស់បំផុតរបស់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសុក្រ ដោយបានសម្លាប់អ្នកបើកយន្តហោះ និងធ្វើឱ្យមនុស្ស ១៣ នាក់ផ្សេងទៀតដែលមិននៅលើយន្តហោះរងរបួស។ នេះបើយោងតាមការលើកឡើង របស់រដ្ឋាភិបាលមូលដ្ឋាន បន្ទាប់ពីគ្រោះថ្នាក់មិនធម្មតានេះសម្រាប់រដ្ឋធានីចិន ជាកន្លែងដែលដែនអាកាសត្រូវ បានរឹតត្បិតយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន... 3.6K Feature អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួន ម្ចាស់ហាងសាឡនម្នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រើហិង្សានិងគម្រាមកំហែង លើស្រ្តីជាអ្នកអនាម័យ បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាប់ខ្លួននារីម្នាក់ ដែលជាម្ចាស់ហាង «កាកាសាឡន» បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ករណីប្រើហិង្សាលើស្រ្តី ជាអ្នកអនាម័យម្នាក់ នៅក្រុងប៉ោយប៉ែត។ បើយោងតាមរបាយការណ៍ បានឱ្យដឹងថា... 3.3K Feature របាយការណ៍នៅក្នុងនៅក្នុងសន្និសីទយោធា-នយោបាយជាតិរបស់វៀតណាមថា យោធាបានរក្សាការត្រៀមខ្លួនប្រយុទ្ធយ៉ាងតឹងរ៉ឹង បរទេស៖ ការដោះស្រាយបញ្ហាប្រឈមសន្តិសុខទាមទារឱ្យមានគោលការណ៍រឹងមាំ យុទ្ធសាស្ត្របត់បែន មូលដ្ឋានច្បាប់រឹងមាំ និងការប្រុងប្រយ័ត្នចំពោះអន្ទាក់កើនឡើង, នេះបើតាមនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ុង ខណៈពេលដែលយោធាបានពិនិត្យឡើងវិញនូវការអនុវត្តរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៦ និងកំណត់អាទិភាពការពារជាតិសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ។ យោងតាមសារព័ត៌មាន... 3.2K Feature រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្តីប្រកាសព័ត៌មានបដិសេធ និងទាត់ចោលការផ្សាយបំភ្លៃការពិតរបស់ម្ចាស់ទីតាំងលក់ថ្មមួយកន្លែង ដែលវាយប្រហារលើការងាររៀបចំសណ្តាប់ធ្នាប់ ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បដិសេធ និងទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងការចុះអនុវត្តច្បាប់រៀបចំសណ្តាប់ធ្នាប់លើរថយន្តដឹកដុំថ្មមួយគ្រឿង នៅតាមបណ្តោយផ្លូវលេខ២៧២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣។ យោងតាមសេចក្តីប្រកាសព័ត៌មាន... ស្ថានទូតអាមេរិកប្រចាំកម្ពុជា ជ្រើសរើសយកផ្លូវថ្មើរជើងចតុមុខ រៀបចំពិធីអបអរសាទរ រំលឹកខួបលើកទី ២៥០ នៃទិវាឯករាជ្យជាតិ ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ មានលក្ខណៈពិសេស ដោយមានបញ្ចូលមុខងារ AI និង Algorithms ដែលបង្ហាញពីសមត្ថភាពខ្ពស់របស់យុវជនកម្ពុជា To Top
