រដ្ឋាភិបាលកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងតាមក្រសួង ស្ថាប័នដើម្បីបង្កើនប្រសិទ្ធភាព
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកហ៊ុន ម៉ាណែតបានចេញសារាចរណែនាំកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងនៅតាមក្រសួង និងស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅក្នុងរចនាសម្ព័ន្ធថ្មីនេះ រដ្ឋាភិបាលមិនតម្រូវឱ្យបង្កើតអង្គភាពថ្មីតាមក្រសួងស្ថាប័ន ទោះក្នុងកម្រិតណាក៏ដោយ។ រដ្ឋាភិបាលបានអះអាងថា រចនាសម្ព័ន្ធថ្មីនេះជាការធ្វើទំនើបកម្ម។ល។
