អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់ថៃដែលចោទកងកម្លាំងកម្ពុជាជាអ្នកបង្កឱ្យមានការផ្ទុះអាវុធនៅតំបន់ភ្នំបាក់ខេត្តឧត្តរមានជ័យ
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានច្រានចោលព័ត៌មានរបស់យោថានិងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលចុះផ្សាយថា មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើនេះ ដោយលោកស្រីបានបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចទទួលយកបានឡ
