dap-news.com«រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ជាប្រធានបទដ៏សមស្របស្ថានភាពនាពេលនេះ ក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងឱកាសប្រារព្ឋខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមជាង ៥ពាន់នាក់ មកពីសហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១ ៣០០សហជីព, ថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៨៦សហព័ន្ធ ព្រមទាំងសមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗទៀត រួមទាំងសមាគមបុគ្គលិកសិក្សា។