បទវិភាគ៖ ទស្សនៈការទូតរបស់ចិនស្តីពី “ការរក្សាភាពសុខដុមរមនាជាមួយប្រទេសជិតខាង និងចាត់ទុកប្រទេសជិតខាងជាដៃគូ” ទទួលបានសមិទ្ធផលជាផ្លែផ្កានៅទ្វីបអាស៊ី
នាពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកលដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំកន្លងមក មានភាពកាន់តែខ្លាំងឡើងៗ តំបន់អាស៊ីបាននិងកំពុងប្រឈមនឹងកាលានុវត្តភាពនៃការស្តារសេដ្ឋកិច្ចឡើងវិញនិងការតភ្ជាប់គ្នាផង ហើយក៏ប្រឈមនឹងការសាកល្បងជាច្រើន ដូចជាការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយនិងការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីជាដើមផងដែរ ។
