លោក សុខ ឥសាន៖ ការផ្សាយថាបិទរោងចក្រ ដោយសារ EBA ជាការបំភ័យកម្មករ
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ចំពោះការផ្សព្វផ្សាយព័ត៌មានថា មានរោងចក្របិទទ្វារ ជាបន្តបន្ទាប់ ដោយសារបញ្ហា EBA គឺជាការបំភិតបំភ័យកម្មករ និយោជិតឲ្យយល់ច្រឡំតែប៉ុណ្ណោះ។
