អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណ បម្រើដល់ការបោះឆ្នោត
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជំរុញដល់ស្នងការនគរបាលគ្រប់រាជធានី-ខេត្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋ ដើម្បីត្រៀមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខ ។ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានថ្លែងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការ ជាមួយស្នងការនគរបាល គ្រប់រាជធានី-ខេត្ត ដើម្បីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណ និងឯកសារសម្គាល់ខ្លួនផ្សេងៗទៀត ទៅដល់ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីក្រៅប្រទេស ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ ពិសេសបម្រើដល់ការបោះឆ្នោតនាពេលខាងមុខផ្ទាល់តែម្តង ។ ឧត្តមសេនីយ៍ឯកបញ្ជាក់ថា “គឺយើងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទាំងករណីធ្វើថ្មី ករណីបាត់បង់ ករណីខូចខាត ឬក៏អស់សុពលភាពដើម្បីត្រៀមលក្ខណៈក្នុងការចុះឈ្មោះបោះឆ្នោតនាឆ្នាំ២០២៧និង២០២៨”។ ជាមួយគ្នានេះ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានបញ្ជាក់ពីភាពងាយស្រួល ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ដោយមិនចាំបាច់ត្រូវធ្វើដំណើរទៅភូមិកំណើតខ្លួនទៀតទេ គឺពលរដ្ឋចំណាក់ស្រុកនៅតំបន់ណាមួយអាចធ្វើនៅកន្លែងដែលខ្លួនកំពុងបម្រើការងារនៅទីនោះផ្ទាល់ ក្រោយពីក្រសួងមហាផ្ទៃបានដាក់ឱ្យដំណើរការអនុវត្តយន្តការផ្តល់អត្តសញ្ញាណប័ណ្ណនៅតាមបណ្តាស្នងការនគរបាលរាជធានី-ខេត្ត កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦កន្លងមកនេះ ។ សម្រាប់រយៈពេលខែឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាងក៏បានឱ្យដឹងដែរ គឺបានបោះពុម្ពអត្តសញ្ញាណប័ណ្ណថ្មី ប្រមាណជាជាង១លានប័ណ្ណ និងបន្តសុពលភាពជា១លានប័ណ្ណដល់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខណៈការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៨ ៕ Related Items: ព័ត៌មានចុងក្រោយ 180 ព័ត៌មានជាតិ អត្ថប្រយោជន៍ ៧ យ៉ាង ដែលក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងធ្វើឱ្យប្រសើរឡើងសម្រាប់ដំណើរកម្សាន្តរបស់អ្នកដំណើរកម្ពុជា ភ្នំពេញ៖ ភ្ញៀវទេសចរដែលធ្វើដំណើរជាមួយ ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅនិងមកពីប្រទេសកម្ពុជា នឹងទទួលបាន បទពិសោធន៍កាន់តែច្រើនសម្រាប់ដំណើរកម្សាន្តបន្ទាប់របស់លោកអ្នក។ ការផ្តល់ជូននូវគុណតម្លៃកាន់តែប្រសើរ ការតភ្ជាប់ការធ្វើដំណើរដោយរលូន និងសេវាកម្មដល់គ្រួសារដែលមានការគិតគូរខ្ពស់ ព្រមទាំងកម្មវិធីសមាជិកភាពដែលត្រូវបានរៀបចំឡើងជាពិសេស ជូនចំពោះអ្នកដំណើរ។ ខាងក្រោមជាសេចក្តីសង្ខេបនៃអត្ថប្រយោជន៍ទាំង ៧ យ៉ាង៖ ១. ផ្តល់គុណតម្លៃកាន់តែច្រើនពីកម្មវិធី Skywards Emirates Skywards ជាកម្មវិធីសមាជិកភាព ដែលទទួលបានពានរង្វាន់របស់... 162 Feature ខែកក្កដា ! នគរបាល បង្ក្រាបបទល្មើសព្រហ្មទណ្ឌជាង ២០០ករណី ឃាត់ខ្លួនជនសង្ស័យជាង ៣០០នាក់ ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋានរហូតដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើស ព្រហ្មទណ្ឌយ៉ាងសកម្ម ចំនួន២០៨ករណី ឃាត់ខ្លួនជនសង្ស័យ សរុប៣៤៥នាក់ កសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ដដែល បទល្មើសព្រហ្មទណ្ឌ ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងរយៈពេលមួយខែនោះ មានជាអាទិ៍ បទល្មើសហិង្សា... 181 Feature ក្រសួងបរិស្ថាន ពង្រីកកិច្ចសហការ ជាមួយអ្នកស្រឡាញ់បរិស្ថាន ដើម្បីបង្ក្រាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានទទួលជួប លោក ម៉ា ចិត្រា និងក្រុមការងារ នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រីកការគ្រប់គ្រង ធនធានធម្មជាតិ តារយៈពង្រីកកិច្ចសហការ រវាងមន្ត្រីក្រសួងបរិស្ថាន និងអ្នកស្រឡាញ់បរិស្ថាន ក្នុងស្មារតីខ្មែរតែមួយ ដែលជាការការចូលរួមដ៏សំខាន់ថែមទៀត ក្នុងការរួមគ្នាពិនិត្យ ទប់ស្កាត់និងបង្រ្កាបបទល្មើស នៅតាមតំបន់ការពារធម្មជាតិ... 205 Feature ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បើកវេទិកាស្តីពី «អភិបាលកិច្ចល្អ» ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ កិច្ចសហប្រតិបត្តិការអាស៊ាន សៀមរាប៖ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងសាធារណៈ បានអញ្ជើញជាអធិបតី បើកវេទិកាស្តីពីអភិបាលកិច្ចល្អ ក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ អាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ។ វេទិកានេះ... 200 Feature អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ជំរុញការធ្វើអត្តសញ្ញាណប័ណ្ណ បម្រើដល់ការបោះឆ្នោត ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជំរុញដល់ស្នងការនគរបាលគ្រប់រាជធានី-ខេត្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ប្រជាពលរដ្ឋ ដើម្បីត្រៀមចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខ ។ លោកឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានថ្លែងថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការ ជាមួយស្នងការនគរបាល គ្រប់រាជធានី-ខេត្ត ដើម្បីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណ និងឯកសារសម្គាល់ខ្លួនផ្សេងៗទៀត ទៅដល់ប្រជាពលរដ្ឋខ្មែរត្រឡប់មកពីក្រៅប្រទេស ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដើម្បីប្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃ... អត្ថបទពេញនិយម 5.0K Feature ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់លោក ហេង សុខុម ជាឧកញ៉ា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង សុខុម ជាឧកញ៉ា 5.0K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 10/07/2026 រដ្ឋសភា នឹងប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត តែងតាំងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល១រូប ១ឆមាស គ្រោះធម្មជាតិខ្យល់កន្ត្រាក់-រន្ទះបាញ់ សម្លាប់មនុស្សជាង ៣០នាក់ សម្ដេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះចំនួន... 4.9K Feature កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា ញូវយ៉ក៖ កម្ពុជា បានទាញចំណាប់អារម្មណ៍មហាន្និបាត អ.ស.ប អំពីជនភៀសសឹកកម្ពុជា បណ្តាលមកពីការលុកលុយរបស់ថៃ មកលើកម្ពុជា។ ថ្លែងទៅកាន់មហាសន្និបាតអ.ស.បនៅក្រុងញូវយ៉កនាថ្ងៃទី១៦ ខែកក្កដានេះ លោកស្រី ទេព បូរ៉ាមីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម... 4.3K Feature ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍៤កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោក... 4.3K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ប្រចាំថ្ងៃ 24/07/2026 លោក ស សុខា ៖ នគរបាល ត្រូវទទួលបណ្តឹងពលរដ្ឋ ទោះក្រៅម៉ោងរដ្ឋបាល អ្នករាយការណ៍ពិសេស អ.ស.ប បារម្ភពីស្ថានភាព សិទ្ធិមនុស្សតាមព្រំដែន កម្ពុជា ទទូចឱ្យអ.ស.ប. ចាត់វិធានការ... 4.2K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំសប្ដាហ៍ 19-24/07/2026 សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក សម្តេចធិបតី ជួបបណ្ឌិត ញិល រដ្ឋា ពិភាក្សាបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស... 4.1K Feature ក្រសួងការងារ ផ្តល់ឱកាសរៀនជំនាញ និងរកការងារដោយឥតគិតថ្លៃ ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់ពីក្រៅប្រទេស ឱ្យមកចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងសហគ្រិនភាពដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាផ្គូផ្គងការងារ ដើម្បីបង្កើនឱកាសការងារ និងការប្រកបអាជីវកម្មនៅក្នុងប្រទេស។ តាមសេចក្តីជូនដំណឹង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ... 3.6K ព័ត៌មានអន្តរជាតិ លោក ចេន ហ្ស៊ី មេខ្លោងឆបោកអនឡាញ ប្រឈមនឹងការកាត់ទោស ប្រហារជីវិតនៅចិន លោក ចេន ហ្ស៊ី មេខ្លោងឆបោកអនឡាញ ប្រឈមនឹងការកាត់ទោស ដោយប្រហារជីវិតនៅចិន បន្ទាប់ពីរដ្ឋអាជ្ញាចិន សម្រេចបន្ថែមបទចោទមួយទៀត ពីបទបង្ករបួសស្នាមដោយចេតនា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។ មេដឹកនាំកំពូល របស់វៀតណាម អំពាវនាវឱ្យមានការពង្រឹង ការដឹកនាំរបស់បក្សលើការងារ អធិការកិច្ច ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ កាណាដា បើកដំណើរការស្ពានព្រំដែនថ្មី ទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក To Top
