អ្នកឧកញ៉ាហ៊ុន តូ៖«ខ្ញុំមិនមែនជាថៅកែធំរបស់ក្រុមហ៊ុនហួយវ័នទេ មានភាគហ៊ុនត្រឹម៣០%តែគ្មានសិទ្ធិចាត់ចែងការងារ»
អ្នកឧកញ៉ា ហ៊ុន តូ បានចេញសេចក្តីបំភ្លឺមួយ ក្រោយសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញសង្គម ដោយចោទលោកថា ជាថៅកែធំរបស់ក្រុមហ៊ុន ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ដែលជាគ្រឹះស្ថានដក និងដាក់ប្រាក់ ហើយក៏មានការប្រមូលផ្តុំធ្វើបាតុកម្មតវ៉ា ដើម្បីឱ្យលោកចេញមុខដោះស្រាយ ករណីលុយដែលពួកគេបានដាក់ ហើយមិនទាន់បានទទួលការទូទាត់សងវិញ។ នៅក្នុងសេចក្តីបំភ្លឺ អ្នកឧកញ៉ា ហ៊ុន
