មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះមហន្តរាយរអិលបាក់ដីនៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ
អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាននៃរដ្ឋបាលប្រជាជនភូមិភាគស្វយ័ត Xizang ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះមហន្តរាយរអិលបាក់ដីនៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ៖ កាលពីម៉ោងប្រហែល១០និង៥២នាទីព្រឹកថ្ងៃទី២៦ខែសីហា តាមម៉ោងក្រុងប៉េកាំង ផ្ទាំងទឹកកកមួយនៅដែននេប៉ាល់បានបាក់នៅរយៈកម្ពស់ប្រហែល៥.២០០ម៉ែត្រ លំហូរកម្ទេចកម្ទីបានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល៤.០០០ម៉ែត្រ ដែលបង្កើតបានជាការរអិលបាក់ដីដ៏ធំមួយ។ បន្ទាប់ពីធ្វើដំណើរក្នុងល្បឿនលឿនប្រហែល២២គីឡូម៉ែត្រ វាបានទៅដល់ច្រកព្រំដែនGyirongនៃភូមិភាគស្វយ័តXizang ដែលមានរយៈកម្ពស់ប្រហែល១.៨០០ម៉ែត្រ ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដីក្នុងទំហំប្រហែល០,៧គីឡូម៉ែត្រការ៉េ អគារចំនួន២៧និងសំណង់ពាក់ព័ន្ធផ្សេងទៀត។
