កម្ពុជាប្រឈមពន្ធបន្ថែម១០%ពីអាមេរិកដោយសារបរាជ័យទប់ស្កាត់ពលកម្មដោយបង្ខំ
អ្នកតាមដាន លើកឡើងថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ១០% បន្ថែមលើទំនិញនាំចូលពីកម្ពុជា ដោយសារភាពឆកល្វែងរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលមិនអើពើទប់ស្កាត់ពលកម្មដោយបង្ខំ ក្នុងវិស័យកាត់ដេរ នឹងធ្វើឱ្យទំនិញនាំចេញសំខាន់ៗ ដូចជា សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា មានតម្លៃថ្លៃជាងមុននៅលើទីផ្សារអាមេរិក។ កត្តានេះនឹងធ្វើឱ្យកម្ពុជាកាត់បន្ថយភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ - ព័ត៌មានជាតិ
