dap-news.comក្រសួងការងារ អំពាវនាវឱ្យពលករ និងកម្មសិក្សាការីខ្មែរនៅជប៉ុន បង្កើនការប្រុងប្រយ័ត្ន ក្រោយកើតមានគ្រោះរញ្ជួយដី ៧ រ៉ិចទ័រ និងការប្រកាសអាសន្ន រលកយក្សស៊ូណាមិ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មសិក្សាការី និងពលករជំនាញខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសនៅតំបន់ ដែលរងផលប៉ះពាល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ និងការប្រកាសអាសន្ន អំពីរលកយក្សស៊ូណាមិពីអាជ្ញាធរជប៉ុន ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៤:២៧នាទីរសៀល (ម៉ោងនៅប្រទេសជប៉ុន) មានគ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ កើតឡើងនៅខេត្ត Kumamoto នៃតំបន់ Kyushu ហើយអាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្ន អំពីការកើតឡើងនូវរលកយក្សស៊ូណាមិដែលអាចមានកម្ពស់ប្រមាណ ១ម៉ែត្រផងដែរ។ ក្នុងសេចក្តីជូនដំណឹងក្រសួងបញ្ជាក់ថា៖ «ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេស ជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដាន ស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំ របស់អាជ្ញាធរជប៉ុន»។ តាមសេចក្តីជូនដំណឹងដដែល បច្ចុប្បន្នក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃស្ថានការណ៍នេះ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅតំបន់រងផលប៉ះពាល់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងមានសុវត្ថិភាព។ ក្នុងករណីបងប្អូនកម្មសិក្សាការី ឬពលករជំនាញ ទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីអ្នកដែលរងផលប៉ះពាល់ ឬមានសំនួរពាក់ព័ន្ធ អាចទំនាក់ទំនងទៅអនុព័ន្ធការងារ តាមរយៈទូរសព្ទលេខ៖ ០៨០ ៣៣៦២ ៦១៦៨) ឬស្ថាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន (ទំព័រ Facebook៖ Royal Embassy of Cambodia in Japan ឬ ទូរសព្ទលេខ៖ ០៨០ ៤៦៨៩ ៩៣៧៤) ឬនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ (ទំព័រ Facebook៖ ការិយាល័យរកការឱ្យធ្វើនៅបរទេសទី៣-Japan Office ឬ ទូរស័ព្ទលេខ៖ +៨៥៥ ៨៩ ៩៥៧ ៧៨៩) ឬ ក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមានតំណភ្ជាប់ https://t.me/KhmerMigrantWorker ដើម្បីទទួលបានការសម្របសម្រួល និងជំនួយជាបន្ទាន់។ នេះបើតាមសេចក្តីជូនដំណឹងដដែល៕ Related Items: ព័ត៌មានចុងក្រោយ 36 Feature វិទ្យាស្ថាន ពហុបច្ចេកទេសភូមិភាគ តេជោសែនតាកែវ ផ្តល់ឱកាសស្វែងយល់ពីមុខជំនាញ បរិក្ខារសិក្សាទំនើប និងការអនុវត្តជាក់ស្តែង ដល់សិស្សវិទ្យាល័យជិត១ពាន់នាក់ តាកែវ៖ សិស្សវិទ្យាល័យសរុបប្រមាណ ៩៦៧នាក់ មកពីវិទ្យាល័យនានា ក្នុងខេត្តតាកែវ បានចូលរួមទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនតាកែវ ដើម្បីស្វែងយល់ពីមុខជំនាញ បរិក្ខារសិក្សាទំនើប និងការអនុវត្តជាក់ស្តែង ដែលជួយឱ្យពួកគេទទួលបានព័ត៌មាន ច្បាស់លាស់សម្រាប់ការរៀបចំផែនការសិក្សា និងអាជីពនាពេលអនាគត ។ ក្នុងដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សបានទស្សនាបរិវេណវិទ្យាស្ថាន បន្ទប់សិក្សា បន្ទប់ពិសោធន៍ និងរោងជាងអនុវត្តតាមមុខជំនាញនីមួយៗ ដោយបានឃើញផ្ទាល់ ពីបរិយាកាសសិក្សា... 162 ព័ត៌មានអន្តរជាតិ លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យ បង្កើនទំហំកងកម្លាំង ប្រដាប់អាវុធរុស្ស៊ី មូស្គូ៖ យោងតាមព័ត៌មាន ដែលបានចេញផ្សាយនៅថ្ងៃចន្ទ នៅលើវិបផតថលផ្លូវការសម្រាប់សកម្មភាពផ្លូវច្បាប់ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតី ដើម្បីបង្កើនចំនួនទាហាន នៅក្នុងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីចំនួន ២៥.០០០ នាក់។ កាលពីខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានកំណត់កម្លាំងដែលមានការអនុញ្ញាតរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីចំនួន ២.៣៩៩.១៣០ នាក់ រួមទាំងទាហានចំនួន ១.៥១០.០០០ នាក់។... 137 ព័ត៌មានអន្តរជាតិ កាណាដា បើកដំណើរការស្ពានព្រំដែនថ្មី ទោះបីជាមានភាពតានតឹង ផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក អូតាវ៉ា៖ ប្រទេសកាណាដា បានបើកដំណើរការស្ពានអន្តរជាតិថ្មីមួយដែលតភ្ជាប់ទីក្រុង Windsor រដ្ឋ Ontario និងទីក្រុង Detroit សហរដ្ឋអាមេរិក ដែលផ្តល់នូវច្រកព្រំដែនដី គោកថ្មីបំផុត និងធំជាងគេជាមួយសហរដ្ឋអាមេរិក ទោះបីជាមានភាពតានតឹង ផ្នែកពាណិជ្ជកម្មកើនឡើង រវាងប្រទេសទាំងពីរក៏ដោយ។ យោងតាមអាជ្ញាធរភាគីទាំងពីរ ស្ពានអន្តរជាតិ Gordie Howe ឥឡូវនេះឈរជាច្រកព្រំដែនដីគោកថ្មីបំផុត ធំបំផុត និងមានបច្ចេកវិទ្យាទំនើបបំផុត... 155 Feature លោក ខូយ រីដា ដឹកនាំមន្រ្តីជំនាញបន្តចុះត្រួតពិនិត្យកិច្ចការអន្តរាគមន៍ស្រូវវស្សា ឆ្នាំ២០២៦ ដែលជួបប្រទះកង្វះខាតទឹក នៅតាមតំបណ្តាឃុំនៃស្រុកបាកាន ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់÷នាថ្ងៃអង្គារ១៤ កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២៦ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹ និងឧតុនិយមខេត្តពោធិ៍សាត់បានអមដំណើរ លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់... 155 Feature កាណាដា បើកដំណើរការស្ពានព្រំដែនថ្មី ទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក អូតាវ៉ា៖ ប្រទេសកាណាដា បានបើកដំណើរការស្ពានអន្តរជាតិថ្មីមួយដែលតភ្ជាប់ទីក្រុង Windsor រដ្ឋ Ontario និងទីក្រុង Detroit សហរដ្ឋអាមេរិក ដែលផ្តល់នូវច្រកព្រំដែនដីគោកថ្មីបំផុត និងធំជាងគេជាមួយសហរដ្ឋអាមេរិក ទោះបីជាមានភាពតានតឹងផ្នែកពាណិជ្ជកម្មកើនឡើងរវាងប្រទេសទាំងពីរក៏ដោយ។ យោងតាមអាជ្ញាធរភាគីទាំងពីរ ស្ពានអន្តរជាតិ Gordie Howe ឥឡូវនេះឈរជាច្រកព្រំដែនដីគោកថ្មីបំផុត ធំបំផុត និងមានបច្ចេកវិទ្យាទំនើបបំផុតដែលតភ្ជាប់ប្រទេសទាំងពីរ។ អាជ្ញាធរស្ពាន Windsor-Detroit ដែលជាប្រតិបត្តិករស្ពាន... អត្ថបទពេញនិយម 5.2K ព័ត៌មានអន្តរជាតិ អ៊ុយក្រែន វាយប្រហាររោងចក្រ ចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានធ្វើការវាយប្រហារពេញមួយយប់ លើរោងចក្រចម្រាញ់ប្រេងចំនួន ២ នៅក្នុងប្រទេសរុស្ស៊ី។ នៅក្នុងការបង្ហោះមួយនៅលើ X លោក... 4.7K Feature អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួន ម្ចាស់ហាងសាឡនម្នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រើហិង្សានិងគម្រាមកំហែង លើស្រ្តីជាអ្នកអនាម័យ បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាប់ខ្លួននារីម្នាក់ ដែលជាម្ចាស់ហាង «កាកាសាឡន» បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ករណីប្រើហិង្សាលើស្រ្តី ជាអ្នកអនាម័យម្នាក់ នៅក្រុងប៉ោយប៉ែត។ បើយោងតាមរបាយការណ៍ បានឱ្យដឹងថា... 4.5K Feature រដ្ឋបាលខណ្ឌទួលគោក ចេញសេចក្តីប្រកាសព័ត៌មានបដិសេធ និងទាត់ចោលការផ្សាយបំភ្លៃការពិតរបស់ម្ចាស់ទីតាំងលក់ថ្មមួយកន្លែង ដែលវាយប្រហារលើការងាររៀបចំសណ្តាប់ធ្នាប់ ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បដិសេធ និងទាត់ចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ពាក់ព័ន្ធនឹងការចុះអនុវត្តច្បាប់រៀបចំសណ្តាប់ធ្នាប់លើរថយន្តដឹកដុំថ្មមួយគ្រឿង នៅតាមបណ្តោយផ្លូវលេខ២៧២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣។ យោងតាមសេចក្តីប្រកាសព័ត៌មាន... 4.4K Feature របាយការណ៍នៅក្នុងនៅក្នុងសន្និសីទយោធា-នយោបាយជាតិរបស់វៀតណាមថា យោធាបានរក្សាការត្រៀមខ្លួនប្រយុទ្ធយ៉ាងតឹងរ៉ឹង បរទេស៖ ការដោះស្រាយបញ្ហាប្រឈមសន្តិសុខទាមទារឱ្យមានគោលការណ៍រឹងមាំ យុទ្ធសាស្ត្របត់បែន មូលដ្ឋានច្បាប់រឹងមាំ និងការប្រុងប្រយ័ត្នចំពោះអន្ទាក់កើនឡើង, នេះបើតាមនាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ុង ខណៈពេលដែលយោធាបានពិនិត្យឡើងវិញនូវការអនុវត្តរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៦ និងកំណត់អាទិភាពការពារជាតិសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ។ យោងតាមសារព័ត៌មាន... 3.8K ព្រឹត្តិការណ៍ប្រចាំថ្ងៃ ព័ត៌មានជាតិសំខាន់ៗប្រចាំថ្ងៃ 10/07/2026 រដ្ឋសភា នឹងប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត តែងតាំងបំពេញបន្ថែម សមាសភាព រាជរដ្ឋាភិបាល១រូប ១ឆមាស គ្រោះធម្មជាតិខ្យល់កន្ត្រាក់-រន្ទះបាញ់ សម្លាប់មនុស្សជាង ៣០នាក់ សម្ដេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះចំនួន... 3.7K Feature ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់លោក ហេង សុខុម ជាឧកញ៉ា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ លោក ហេង សុខុម ជាឧកញ៉ា 3.3K Feature កម្ពុជា ប្រាប់មហាសន្និបាត អ.ស.ប ថា ថៃបានលុកលុយកម្ពុជា ញូវយ៉ក៖ កម្ពុជា បានទាញចំណាប់អារម្មណ៍មហាន្និបាត អ.ស.ប អំពីជនភៀសសឹកកម្ពុជា បណ្តាលមកពីការលុកលុយរបស់ថៃ មកលើកម្ពុជា។ ថ្លែងទៅកាន់មហាសន្និបាតអ.ស.បនៅក្រុងញូវយ៉កនាថ្ងៃទី១៦ ខែកក្កដានេះ លោកស្រី ទេព បូរ៉ាមីន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម... 3.2K Feature ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់÷ ថ្ងៃសៅរ៍៤កើត ខែ ទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ លោក... លោក ហៃ ធូរ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះនិងពង្រឹងភាពធន់ អគ្គនាយក ARDB ចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ដេីម្បីផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន To Top