ជប៉ុនបញ្ជាឲ្យកងទ័ពត្រៀមបាញ់កម្ទេចបំណែកមីស៊ីលកូរ៉េខាងជើង
រដ្ឋមន្រ្តីការពារជាតិជប៉ុន កាលពីថ្ងៃសៅរ៍ម្សិលមិញបានចេញបញ្ជាឲ្យកងទ័ពស្វ័យការពារត្រៀមខ្លួនបាញ់កម្ទេច បំណែកមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង ដែលអាចធ្លាក់នៅទៅលើទឹកដីជប៉ុន។ បទបញ្ជារបស់ប្រមុខការពារជាតិជប៉ុនធ្វើឡើង ក្នុងកាលៈទេសៈដែលកូរ៉េខាងជើងប្រកាសគម្រោងបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធា ដើម្បីសងសឹកនឹងសមយុទ្ធយោធារបស់អាមេរិក។ល។
