នាយករដ្ឋមន្រ្តី៖ការសង់ព្រលានយន្តហោះថ្មីនៅឆ្ងាយពីតំបន់អង្គរដើម្បីបញ្ចៀសផលប៉ះពាល់ដល់ប្រាសាទ
ឆ្លើយតបនឹងការលើកឡើងជាហូរហែរថា ហេតុអ្វីចាំបាច់ត្រូវលើកព្រលានយន្តហោះមួយដែលមានចំងាយ៥គីឡូម៉ែត្រពីតំបន់អង្គរ មកចំងាយ៥០គីឡូម៉ែត្រពីតំបន់អង្គរ? សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសម្រេចចិត្តប្ដូរពីទីតាំងចាស់មកកសាងព្រលានយន្តហោះថ្មីខេត្តសៀមរាបដែលត្រូវបានសម្ភោធជាផ្លូវការនាពេលនេះ គឺផ្អែកលើចក្ខុវិស័យពីររបស់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន��
